សមត្ថកិច្ចបង្ក្រាបបទល្មើសព្រៃឈើបាន ៤លើក និងដុតបំផ្លាញយានកែច្នៃ ១៦គ្រឿង នៅទូទាំងប្រទេសនាថ្ងៃម្សិលមិញ

(ភ្នំពេញ)៖ កម្លាំងនៃគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធាននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ បានបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសចំនួន៤ករណី និងបានដុតបំផ្លាញយានកែច្នៃ១៦គ្រឿង។របាយការណ៍របស់គណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានបង្ហាញលទ្ធផលបង្ក្រាបយ៉ាងដូច្នេះថា៖

ទី១៖ បង្រ្កាបបទល្មើសព្រៃឈើ៖ ០៤លើក ចាប់យកបានគោយន្ត០៧គ្រឿង, បំផ្លាញចោលរថយន្តកែច្នៃ០៤គ្រឿង, ឌីណាម៉ូ០២គ្រឿង, តាប០៣គ្រឿង។ ចាប់យកឈើល្មើសចម្រុះ ចំនួន៧៨ដើម, ឈើក្រឡឹង ១១០ដើម, ឈើមិនទាន់វាស់វែង។ ប្រតិបត្តិការនេះ មានការសហការពី សមត្ថកិច្ចកំពង់ធំ, ក្រចេះ និងព្រះវិហារ)។ ចំណែកឯនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងក្រុមហ៊ុនប៉ាស៊ីហ្វិច កម្លាំងបានរកឃើញឈើល្មើស ចំនួនប្រមាណជាង៣០០០ម៉ែត្រគូប (កំពុងវាស់វែង)។

ទី២៖ សកម្មភាពត្រួតពិនិត្យទីតាំងសិប្បកម្មកែច្នៃឈើ៖ ០៥លើក មានច្បាប់១៣ទីតាំង, អត់ច្បាប់១៨ទីតាំង ប្រតិបត្តិការនេះបានធ្វើនៅ ខេត្តកំពង់ស្ពឺ, កំពង់ធំ, រតនៈគីរី, ព្រះវិហារ និងខេត្តបន្ទាយមានជ័យ។ទី៣៖ បង្រ្កាបករណីទន្ទ្រានដីខុសច្បាប់៖ ០១លើក ចាប់យកបានអេស្កាវ៉ាទ័រ០៣គ្រឿង និងរថយន្ត០១គ្រឿង នៅខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds