រីៗប្រយ័ត្ន តែប្រហែសតិចអត់អីពាក់! រកឃើញខោអាវក្នុងមនុស្សស្រីចំនួនជាង២០០ ដែលត្រូវបានចោររោគចិត្តលួចយកទៅប្លុងចោលក្នុងកុម្ពោតព្រៃនៅឯប្រទេសថៃ
ករណីចោរកម្មមានច្រើនប្រភេទ ដោយជនខិលខូចចូលចិត្តលួចរបស់មានតម្លៃដូចជាទូរស័ព្ទ កាបូប និងគ្រឿងអលង្ការជាដើម ដោយឡែកមួយចំនួនទៀតបែរជាចូលចិត្តលួចខោអាវក្នុងមនុស្សស្រី ដែលភាគច្រើនត្រូវបានគេហៅថា ចោររោគចិត្ត។ ថ្មីៗនេះមានការចែករំលែកព័ត៌មានហួសចិត្តមួយនៅក្នុងបណ្តាញសង្គមថៃ ដោយគេបានរកឃើញគំនរអាវទ្រនាប់ជាង២០០អាវ ដែលត្រូវបានចោររោគចិត្តយកទៅចោលក្នុងគុម្ពោតព្រៃ ក្នុងស្រុកកេងគ្រ ខេត្តឆ័យភូមិ ប្រទេសថៃ។
ក្រោយពីព័ត៌មាននេះត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គម គេសង្កេតឃើញមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត ដោយអ្នកខ្លះបានលាយឡំសារលេង ប្រកាសរកម្ចាស់អាវក្នុងទាំងនោះ អ្នកខ្លះទៀតក៏បានបង្ហាញសារដាស់តឿន។ យ៉ាងណាមិញនារីៗដែលនិយមហាលខោអាវក្នុងរបស់ខ្លួនកណ្តាលវាល ចូរប្រុងប្រយ័ត្ន តែប្រហែសមុខជាបាត់គ្មានអ្វីស្លៀកមិនខាន៕