ជួលនៅជាលក្ខណៈបំផ្លាញ! ព្រោះអាណិតសម្រេចចិត្តជួលផ្ទះឲ្យគេមួយជុង
យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Meylin Love បានបង្ហោះរូបភាពជាមួយសារហួសចិត្តថា៖ «លទ្ធផលនៃការអាណិតរបស់ អ្នកម្ដាយ ជួលផ្ទះអោយគេ ផ្ទះមួយជុងគឺថាខ្ទេច!
គិតថាជួលអោយមនុស្សនៅ អ្នកណាដឹងអ្នកនៅគឺជាកណ្ដុរ មហាគគ្រិច នេះជួលអោយខ្មែរគ្នាឯង អង្វរថាក្ររកលុយបង់ថ្លៃផ្ទះមិនបាន លក់អោយអ្នកណាសុី បេីស្មោគរោគម្លឹងៗ គាត់ជួលនៅជាលក្ខណៈបំផ្លាញ (ប្រាប់ម្ដាយថា ល្មមឈប់អាណិតគេហេីយ អ្នកណាក៏ដោយ) មេីលអោយហេីយលទ្ធផលអាណិត»។ ពិតជាមិននឹកស្មានដល់ទាល់តែសោះព្រោះថាបើសង្កេតតាមរយៈរូបភាពគឺឃើញថាសភាពផ្ទះចាស់ សុទ្ធតែធូលី និងមានស្នាមបាក់បែក ព្រមទាំងគូសវាសពេញជញ្ជាំងតែម្តង៕