Huawei ​សហការ​សម្ងាត់​ ​តភ្ជាប់បណ្ដាញ Network ​ឲ្យ​កូរ៉េ​ខាង​ជើង​

The Washington Post ​បាន​ឲ្យ​ដឹង​​ថា ​ឯកសារ​ដែល​បែក​ធ្លាយ​ដោយ​អតីត​បុគ្គលិក​នោះ​ ​គឺ​ជា​ឯកសារ​កិច្ច​ព្រមព្រៀង​រវាង​ក្រុមហ៊ុន Huawei ​និង​ក្រុមហ៊ុន Panda International តាំង​ពី​ជំនាន់​ប្រធានាធិបតី​តី​កូរ៉េ​ខាង​ជើង​លោក​ គីម ​ជុង​អ៊ីល ​ក្រោយ​ការ​ទស្សនកិច្ច​នៅ​ទីស្នាក់​ការ​កណ្ដាល​ Huawei ​កាល​ពី​ឆ្នាំ ២០០៦។

​ការ​សហការ​តំឡើង​បណ្ដាញ​នេះ​ផង​ដែរ​ គឺ​​ជា​គម្រោង​ឈ្មោះ​ថា​ Koryolink ​​សម្រាប់​​ដំណើរការ​ប្រព័ន្ធ​ 3G ​នៅ​ទីក្រុង​ព្យុងយ៉ាងកាលពីឆ្នាំ ២០០៨ ។​ ​ស្រង់​សម្ដី​ពី CNN បាន​លើក​ឡើង​ថា​ “​​​នេះ​ជា​របៀប​ដែល​ប្រជាជន​កូរ៉េ​ខាង​ជើងអាច​ប្រើ​ទូរសព្ទ​បាន​។”

​យ៉ាង​ណា​មិញ​ តាំងពី​ឆ្នាំ ២០១៦ ​មក​ដល់​បច្ចុប្បន្ន​ ក្រុមហ៊ុន​ Huawei Technology ​មិន​បាន​បន្ត​ការ​ទំនាក់ទំនង​ត​បណ្ដាញ​ Network ​ផ្គត់ផ្គង់​ដល់​កូរ៉េ​ខាង​ជើង​ទៀត​ឡើយ៕

ប្រភព៖ CNN

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open