ក្នុងឆមាសទី១ ឆ្នាំនេះ រាជរដ្ឋាភិបាល​ប្រមូល​​ពន្ធ​​បាន​ជាង​​​​ ​១,​៥ ​​ពាន់​លាន​ដុល្លារ !

(ភ្នំពេញ)៖ ​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អគ្គនាយកដ្ឋាន​ពន្ធដារ​ កាលពីល្ងាចថ្ងៃពុធ បានបង្ហាញថា អគ្គនាយកដ្ឋាន​ពន្ធដារ​​ប្រមូល​​ចំណូល​ពន្ធ​អាករ​​បាន​ជាង ​១,៥ ពាន់​លាន​ដុល្លារ​ ​ក្នុង​​ឆមាស​ទី១​ ឆ្នាំ ២០១៩​​ កើន​ឡើង​ជាង ​៣២៤​ លាន​ដុល្លារ ​​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន​។

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​​ឆមាស​ទី​១​ ឆ្នាំ ២០១៩​ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ លោក​ គង់​ វិបុល​ អគ្គនាយក​នៃ​​នាយកដ្ឋាន​ពន្ធដារ​បាន​ឲ្យ​ដឹង​​ថា ​ក្នុង​រយៈពេល ​៦ ​ខែ​ ឆ្នាំ ​២០១៩​ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​​ប្រមូល​បាន​មាន​ជាង​ ១,៥ ពាន់​​លាន​ដុល្លារ ​ស្មើ​​នឹង​ ​៦៦,៧១ ​ភាគរយ​ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

សូមបញ្ជាក់ថា ​ក្នុង​រយៈពេល ​៥ ឆ្នាំ​​ចុង​ក្រោយ​​នេះ ​អគ្គនាយកដ្ឋាន​ពន្ធដារ ​សម្រេច​​បាន​​កំណើន​​ចំណូល​ពន្ធ​ក្នុង​រង្វង់​ប្រមាណ ​២០ ​ភាគរយ ​​ក្នុង ​១ ​ឆ្នាំ ​គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤ ​មក ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ដាក់​​ចេញ​នូវ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៣​៕

អត្ថបទ៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds