ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយពាក់ព័ន្ធនឹងការផាកពិន័យមិនពាក់មួកសុវត្ថិភាព ត្រូវបង់លុយ!
(ភ្នំពេញ)៖យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយពាក់ព័ន្ធនឹងការផាកពិន័យមិនពាក់មួកសុវត្ថិភាព ត្រូវបង់លុយថា ” ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបំភ្លឺជូនសារព័ត៌មានមួយចំនួន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់អោយបានជ្រាបថា ក្នុងរយ:ពេលមួយខែ គឺចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ នៃយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកលេីការពាក់មួកសុវត្ថិភាព គឺពុំមានការផាកពិន័យឡេីយសូម្បីតែ១០០រៀល ក្នុងពេលប្រតិបត្តិការនេះចំពោះអ្នកបេីកបរ និងអមដំណេីរដែលមិនពាក់មួកសុវត្ថិភាពគឺមិនត្រូវបានអនុញ្ញាតិអោយបន្តដំណេីរទៅមុខទៀតឡេីយ រហូតទាល់តែទៅយកមួកមកពាក់ទេីបអនុញ្ញាតិអោយទៅបាន បេីរឹងរួសមិនព្រមទៅយកមួកមកពាក់នោះសមត្ថកិច្ចនិងយកម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌ “៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ