Samsung ទើបតែប្រកាសថា នឹងដាក់ចេញលក់ Galaxy Fold ក្នុងខែកញ្ញានេះតម្លៃជាង 2000$
បើយោងតាមការចុះផ្សាយរបស់ CNA មុននេះបន្ដិចបានឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក Samsung Electronics បានប្រកាសក្នុងថ្ងៃព្រហស្បតិ៍នេះថា ស្មាតហ្វូន Galaxy Fold របស់ខ្លួនអាចនឹងដាក់លក់នៅខែកញ្ញាខាងមុខនេះ នៅតាមទីផ្សារដែលបានជ្រើសរើស បន្ទាប់ពីការដាក់បង្ហាញរបស់វាត្រូវបានពន្យារពេល ដោយសារមានបញ្ហាអេក្រង់កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានធ្វើឱ្យប្រសើរឡើងនូវស្មាតហ្វូនដែលអាចបត់ចូលគ្នាដំបូងរបស់ខ្លួន និងកំពុងធ្វើតេស្តបង្ហើយចុងក្រោយផងដែរ។ ក៏មានពាក្យចចាមអារ៉ាមលេចឮមកដែរថា Samsung បានធ្វើការរចនារូបរាងរបស់វាឡើងវិញ ប៉ុន្តែមិនទាន់មានការប្រកាសណាមួយពីក្រុមហ៊ុននៅឡើយ។
សូមបញ្ជាក់ថា រយៈពេល 3ខែ មកហើយចាប់តាំងពីក្រុមហ៊ុន Samsung បានប្រកាសថា ខ្លួននឹងពន្យារពេលចេញលក់ Galaxy Fold ដោយសារតែបញ្ហាដែលកើតមានឡើងលើឧបករណ៍ជិតតម្លៃជិត 2,000ដុល្លារអាមេរិក មួយនេះ៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ CNA