ស្នងការដ្ឋាននគរបាលភ្នំពេញ​ បំភ្លឺជុំវិញករណី ស្ត្រីម្នាក់ត្រូវចោរឆក់ រត់ទៅប្តឹងប៉ូលិស តែមិនឃើញប៉ូលិស ឃើញតែតុផឹកស៊ីនិងសំបកកំប៉ុង

(ភ្នំពេញ)៖ យោងតាមការផុសលើហ្វេសប៊ុករបស់ស្នងការរាជធានីភ្នំពេញបានឲ្យដឹងថា ” 💢សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបញ្ជាក់ការពិតដល់បងប្អូនប្រជាពលរដ្ឋអោយបានជ្រាបច្បាស់ថា​ ក្រោយពីទទួលព័ត៌មាននៅលេីបណ្តាញសង្គមភ្លាម​ ក្រុមការងារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វេីការសាកសួរ​ និងស្រាវជ្រាវលេីករណីនេះភ្លាម​ ទេីបទទួលបានលទ្ធផលដូចខាងក្រោមៈ

១.​ ជាក់ស្តែងពិតជាមានមែនទាក់ទងទៅនិងកំប៉ុងស្រានៅប៉ុស្តិ៍​ ប៉ុន្តែខាងក្រុមការងារសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា​ នៅយប់ថ្ងៃនោះសង្កាត់បានទទួលស្រាមួយកេះពីប្រជាពលរដ្ឋ​ ហេីយសង្កាត់ក៏បានហៅប្រជាការពារ​ មេភូមិ​ មកពិសារទាំងអស់គ្នា​នៅមុខប៉ុស្តិ៍ដោយសារមានភ្លេីងភ្លឺ​ ក្រោយមកក៏មានអំពេីហិង្សាមួយកេីតឡេីងប្រជាពលរដ្ឋបានមកប្តឹងប៉ុស្តិ៍ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានចេញទៅភ្លាមដេីម្បីដោះស្រាយបញ្ហានេះ​ ហេីយនៅពេលពិសារចប់ដោយពុំមានអ្នកធ្វេីការប្រមូលសម្អាតសំបកកំប៉ុង​ ទេីបនៅសល់ក្រោមតុដូច្នេះ

២.​ ចំណែកឯករណីដែលសារព័ត៌មានមួយចំនួនសរសេរថាទៅប្តឹងដល់ប៉ុស្តិ៍មិនមានអ្នកនៅទទួលពាក្យបណ្តឹង​ គឺមិនពិតនោះ​ទេ​ ជាក់ស្តែងពេលដែលជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅម៉ោងប្រហែល៤ទៀបភ្លឺ​ គឺមានលោកនាយរងប៉ុស្តិ៍ម្នាក់​ និងមន្ត្រីពីរនាក់ទៀតបានសួរនាំរឿងហេតុ​ និងសរសេរពាក្យបណ្តឹងជូនគាត់ភ្លាមៗផងដែរ​ ហេីយក៏បាននាំជនរងគ្រោះទៅរកកន្លែងកេីតហេតុផងដែរប៉ុន្តែជនរងគ្រោះគាត់ក៏ចាំមិនច្បាស់ទីតាំងកេីតហេតុនោះឡេីយ​

សូមបញ្ជាក់ជាថ្មីថា​ ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក៏ធ្លាប់បានចុះផ្សាយផងដែរបេីសិនជាមានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ​ អាចខំមិនចូលក្នុងផេក​ នោះក្រុមការងារនិងចាត់វិធានការភ្លាមៗផងដែរ ” ៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open