លោក​ សម​ រង្ស៊ី​​ ៖ លោក ហ៊ុន សែន ថយក្រោយវិញចំពោះសារព្រមានតំណាងរាស្រ្តEU ដែលចង់​​​អមដំណើរ​

 

ភ្នំពេញ៖ បន្ទាប់ពីហាមឃាត់ តំណាងរាស្ត្រអឺរ៉ុប ៦ រូប មិនឲ្យអមដំណើរលោក សម រង្ស៊ី ពេលលោក​វិល​ត្រ​ឡប់​មក​កម្ពុជាវិញ ឥឡូវលោក ហ៊ុន សែន ថយក្រោយវិញ ដោយប្រកាសថា ការហាមឃាត់របស់គាត់ គឺ​ជា​ព័ត៌​មានមិនពិត។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈបណ្តាញ​ទំនាក់ទំនង​សង្គម​នៅ​យប់ថ្ងៃនេះ ។

លោក សម រង្ស៊ី បន្ថែមថា ភាសាត្រឡប់ត្រឡិនបែបនេះ របស់លោក ហ៊ុន សែន សឲ្យឃើញ​ថា​គាត់​កំ​ពុង​តែទទួលសម្ពាធអន្តរជាតិ កាន់តែខ្លាំងឡើង ហើយក៏ជាជោគជ័យមួយដ៏ធំធេង សម្រាប់​អ្នក​ប្រ​ជា​ធិប​តេយ្យទូទាំងពិភពលោក។

គួររំលឹកថា លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ​ហ៊ុន​ សែន​ ​ព្រមាន​​តំណាងរាស្រ្តសហភាព​អឺរ៉ុប​ដែល​ថា​ ចង់​អម​ដំណើរ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ ចូល​មកប្រទេស​​កម្ពុជា​។ លោក​ ​ថា​ ចំពោះ​ជនជាតិ​កម្ពុជា​ការ​វិល​ចូល​ប្រទេស​របស់​ខ្លួន​គ្មាន​ការ​ហាមឃាត់​ទេ​ ។ ប៉ុន្តែ​ ថា​ ចំពោះ​អ្នក​ដែល​មាន​ដីកា​ឱ្យ​ចាប់ខ្លួន​ពី​តុលាការ​ លោ​កចាំ​បាច់​ត្រូវ​នាំទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​។ រី​ឯតំណាងរាស្រ្តសហភាព​អឺរ៉ុប​ទាំង៦នាក់​ដែល​ថាអម​ដំណើរ​នោះ​ រដ្ឋាភិបាល​នឹង​មិន​បំពេញ​ឯកសារ​ផ្លូវច្បាប់​ឱ្យ​ចូល​កម្ពុជា​ទេ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds