តួអង្គជំនួសរបស់ Vin Diesel រងរបួសក្បាលធ្ងន់ធ្ងរ អំឡុងពេលថតរឿង «Fast And Furious»
បរទេស)៖ តារាសម្ដែង Vin Diesel (វ៉ាន ឌីលសែល) មានអារម្មណ៍ភ័យតក់ស្លុត ក្រោយពេលដែលបានឃើញតួជំនួសរបស់លោក ថតខុសបច្ចេកទេស ធ្លាក់ពីលើអាគារកម្ពស់ប្រហែល ៩ ម៉ែត្រ ចំនួន ០២ដង បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ អំឡុងពេលថតខ្សែភាពយន្ត «Fast And Furious»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ តារាសម្ដែងដែលដើរតួជំនួស Vin Diesel មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ប៉ុន្តែបើតាមប្រភពព័ត៌មានបានបញ្ជាក់ថា «តួជំនួសរូបនោះ បានធ្លាក់កម្ពស់ប្រហែល ៩ម៉ែត្រ។ Vin Diesel ត្រូវបានចូលថតវិញ ក្រោយពេលហេតុការណ៍នេះកើតឡើងភ្លាមៗ»។
តារាវ័យ ៥២ ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថា លោកមានអារម្មណ៍តក់ស្លុត និងមានទឹកភ្នែករលីងរលោង ដោយសារតែលោកបានឃើញហេតុការណ៍ទាំងនោះ កើតឡើងផ្ទាល់ភ្នែក។ ភ្លាមៗនោះ តួជំនួសត្រូវបានគេបញ្ចូនទៅជួយសង្រ្គោះ តាមរយៈឧត្ថភេកចក្រ ទៅកាន់មន្ទីរពេទ្យ Royal London (រ៉ូយ៉ាល់ ឡុនដិន)។ អ្នកដឹកនាំ បានប្រាប់ថា ហេតុការណ៍នៃការធ្លាក់ខាងលើ បានកើតឡើង ពេលរសៀល នៅ Leavesden អំឡុងពេលថតភាពយន្ត «Fast & Furious 9» ដែលពេលនោះ មានការចូលរួមសម្ដែងដោយ Michelle Rodriguez និង Helen Mirren ផងដែរ៕