នរក១៨ជាន់ហើយ! កូនប្រុសតិរិច្ឆានហក់ធាក់ឪពុកបង្កើត ព្រោះតែខឹងឪពុកគ្មានលុយទិញទូរស័ព្ទទំនើបឲ្យខ្លួន
ថ្មីៗនេះផ្ទុះការចែករំលែកពេញបណ្តាញសង្គមថៃក្រោយមានករណីកូនប្រុសហក់ធាក់ឪពុកបង្កើត ព្រោះតែខឹងមិនទិញទូរស័ព្ទឲ្យខ្លួន។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯខេត្ត ណងបួរឡាំភូ ប្រទេសថៃ ក្រោយពេលដែលវីដេអូថតចេញពីកាមេរ៉ាសុវត្ថិភាពក្នុងហាងត្រូវបានបង្ហោះចូលបណ្តាញសង្គមដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ តាមរយៈកិច្ចសម្ភាសន៍ជាមួយបុគ្គលិកដែលប្រចាំការនៅហាងនោះបានឲ្យដឹងថា៖ «នៅថ្ងៃកើតហេតុគឺអ៊ុំប្រុសចាស់ម្នាក់ហ្នឹងមកទិញទូរស័ព្ទនៅហាង តែទិញមិនបានព្រោះគាត់មានលុយតែ៣០០បាត។
ក្រោយមកគាត់ក៏ព្យាយាមមកចរចារជាមួយពួកខ្ញុំម្តងទៀត ដោយគាត់ពិតជាចង់បានទូរស័ព្ទឲ្យកូនប្រុសគាត់ខ្លាំងណាស់ ស្រាប់តែពេលនោះកូនប្រុសរបស់គាត់ដើរមកហើយក៏ជេររូបគាត់ដោយប្រើពាក្យមិនសមរម ព្រមទាំងហក់ធាក់គាត់ ដែលធ្វើឲ្យនាងខ្ញុំ និងមិត្តរួមការងាររន្ធត់ចិត្តជាខ្លាំង ព្រោះតែមិនដឹងមានបញ្ហាអ្វី? កើតអី? ក៏សម្រេចចិត្តខលប្តឹងប៉ូលីសឲ្យចេញអន្តរាគមន៍»។ នាងបន្តថា «ក្រោយមកខ្ញុំក៏បានសួរនាំអ៊ុំប្រុសរូបនោះដោយគាត់បាននិយាយថា កូនប្រុសគាត់ជាមនុស្សមានសតិមិនគ្រប់ ហើយគេធ្វើបាបគាត់ជាច្រើនដងមកហើយ តែគាត់ពុំដឹងធ្វើម៉េចព្រោះស្រលាញ់កូន មានតែ២នាក់ឪពុកកូន»។
ក្រោយពេលស្តាប់ការរៀបរាប់របស់អ៊ុំប្រុសដែលជាឪពុករួចមកនាងអាណិតគាត់ជាខ្លាំង បានទិញបាយ និងទឹកឲ្យគាត់ហូប ហើយនាងក៏ចង់ឲ្យទូរស័ព្ទទៅគាត់មួយគ្រឿងដែរ តែនាងធ្វើមិនបានព្រោះខ្លួនជាអ្នកធ្វើការឲ្យគេ ហើយក៏ពុំសូវមានប្រាក់ដូចគ្នា។ យ៉ាងណាមិញក្រោយដំណឹងនេះបានចែកចាយពេញបណ្តាញសង្គម ក្រុមការងារសារព័ត៌មាន Thairath ក៏បានចុះទៅស្វែងរកលោកអ៊ុំប្រុសម្នាក់នោះ និងកូនប្រុសដល់គេហដ្ឋាន ដោយឪពុកមានឈ្មោះថា ឡេ អាយុ៦៦ឆ្នាំ ចំណែកកូនប្រុសឈ្មោះ អុ អាយុ ១៨ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតីពិតមែន ដោយគេបែបនេះតាំងពីក្មេងមកម្ល៉េះ ត្រូវញ៉ាំថ្នាំរាល់ថ្ងៃ និងត្រូវទៅរកពេទ្យពិនិត្យរៀងរាល់៣ខែម្តង។ ជារៀងរាល់ពេលដែលគេចង់បានអ្វីមួយគឺតែងបញ្ជារឪពុករបស់គេឲ្យរកមកឲ្យ បើមិនបានគឺឈឺខ្លួន តែលោកអ៊ុំនៅតែមិនប្រកាន់ឬខឹងកូននោះឡើយ ព្រោះថាស្រលាញ់កូនខ្លាំង ហើយគាត់ក៏មិនចង់ឲ្យកូនក្លាយជាបែបនេះដែរ តែគាត់មានលទ្ធភាពត្រឹមតែប៉ុននេះ ជួយបានត្រឹមប៉ុណ្ណឹង មើលថែវាតាមតែអាចធ្វើបាន។
ក្រុមការងារសារព័ត៌មាន Thairath ក៏បានព្យាយាមពន្យល់ ណែនាំដល់កូនប្រុសដែលមានឈ្មោះថា អុ ពីទង្វើខុសរបស់ខ្លួន ហើយគេក៏បានសន្យាថានឹងមិនធ្វើបែបនេះទៀត តែទោះបីជាយ៉ាងណាក៏រូបគេកំពុងស្ថិតនៅក្រោមការឃ្លាំមើល និងថែទាំពីក្រុមពេទ្យ និងអាជ្ញាធរ ហើយក៏សង្ឃឹមថានឹងមានសប្បុរសជនអាចជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោកអ៊ុំ ឡេ ផងដែរ៕
เหตุการณ์สะเทือนใจ ลูกถีบพ่อบังเกิดเกล้า ปมซื้อโทรศัพท์ ให้ไม่ได้
Posted by Thairath on Tuesday, July 23, 2019