លើកដំបូងហើយ! ដែលឡានមួយទឹកពីស្រុកចិន នឹងត្រូវនាំចេញមកស្រុកខ្មែរ
(ប្រទេសចិន)៖ សារព័ត៌មានចិន ChinaDaily បានចុះផ្សាយថា រថយន្តមួយទឹកចំនួន ៣០០០ គ្រឿងនឹងត្រូវនាំចេញទៅក្រៅប្រទេស ជាលើកដំបូង។ សម្រាប់គោលដៅនាំចេញ ក្នុងនោះរួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាន វៀតណាម រុស្ស៊ី ជាមួយនឹងបណ្ដាប្រទេសដែលស្ថិតក្នុងគម្រោង “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”។
បើតាមរយៈសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរគយចិនប្រចាំខេត្តក្វាងចូវ បានឲ្យដឹងថា ក្រុមហ៊ុនដែលនាំចេញរថយន្តនេះ បានចុះកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជា កាលពីដើមឆ្នាំ ២០១៩ នេះ។ ក្នុងនោះផងដែរ រថយន្តមួយទឹកចំនួន ៩ គ្រឿងដំបូងដែលមានតម្លៃសរុបជាង ១៦ ម៉ឺនដុល្លារត្រូវបានគយចិនអនុញ្ញាតឲ្យនាំចេញមកលក់នៅ ប្រទេសកម្ពុជា។
រថយន្តមួយទឹកទាំងនោះមានប្រភេទ SUVs, និងប្រភេទ Sedans ចំនួន ៣០០០ គ្រឿងសរុបទឹកប្រាក់ប្រមាណជា ២,៥ លានដុល្លារ មានប្រភពចេញពីខេត្តក្វាងទុង៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ ChinaDaily