ក្រោយផ្ទុះរឿងអាស្រូវប្រពន្ធតាមទាន់​នាំស្រីចូលផ្ទះសំណាក់ ឥឡូវនេះព្រះរាជអាជ្ញារងខេត្តកោះកុង សម្រេចឲ្យមកបម្រើការងារនៅក្រសួងវិញ 

(ភ្នំពេញ)៖ យោងតាមលិខិតបង្កាប់ចេញថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានឲ្យដឹងថា ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចឲ្យលោក  អ៊ង រី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង មកបម្រើការងារ នៅក្រសួងយុត្តិធម៌ ជាបណ្តោះអាសន្ន និងបង្គាប់ឲ្យបង្ហាញវត្តមាន រៀងរាល់ម៉ោងធ្វើការ។

គួររំលឹកថាលោក  អ៊ង រី  ត្រូវបានប្រពន្ធតាមទាន់ប្តីជាព្រះរាជអាជ្ញារងខេត្តកោះកុង យកស្រីស្នេហ៍ដេកផ្ទះសំណាក់ស្រែនាង ធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីរាត្រីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់ផ្សារដើមថ្គូវ ខណ្ឌចំការមន៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds