Facebook អាចនឹងបើកឲ្យ Story រកលុយបាន !
តាំងពីក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook ដាក់ឲ្យប្រើប្រាស់មុខងារ Story កាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ ២០១៧។ ២ ឆ្នាំមកនេះមុខងារនេះដាក់ឲ្យប្រើភ្លាម ពេញនិយមភ្លាម ស៊ីដាច់មុខងារចាស់គឺ Facebook Messenger Day, Snapchat Stories និង IG Stories ថែមទៀតផង។
មកដឹងពី កត្តាអាចទៅរួច ៣ បន្ទន់ចិត្តឲ្យ Facebook អនុញ្ញាតបើកឲ្យអ្នកលេង Story រកលុយបានដូចទៅនឹងការដាក់ពាណិជ្ជកម្មលើសេវាកម្មផ្សេងៗ ជាពិសេសអាចនឹងដាក់ឲ្យរកលុយបានលឿនជាង Snapchat ផងដែរ៖
១) ចំនួនអ្នក Active ដ៏ច្រើនសម្បើមនៅក្នុង Ecosystyem របស់ Facebook
គិតតែត្រឹមខែមិថុនា ឆ្នាំ ២០១៩ ចំនួនអ្នកផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebookជាប្រចាំក្នុងមួយខែ នៅលើ App ទូរសព្ទដៃ កើនដល់ ៧ លាន(Advertisers)។ ក្នុងនោះគេដឹងថា ចំនួន ៣ លាននាក់នៃ អ្នកផ្សព្វផ្សាយពាណិជ្ជកម្ម ប្រើប្រាស់មុខងារ Facebook Stories ដើម្បីផ្សព្វផ្សាយឲ្យដល់អតិថិជនពួកគេ។ ចឹងច្បាស់ណាស់ថា ត្រឹមត្រីមាស ១ ឆ្នាំ ២០១៩ Facebook ការផ្សព្វផ្សាយពាណិជ្ជកម្មលើ Story ច្រើនជាង ១ លាននាក់។ (របាយការណ៍ចេញផ្សាយដោយ Techcruch)។
យោងតាមការបង្ហើបឲ្យដឹងពីលោក Dave Wehner ប្រធានជាន់ខ្ពស់ផ្នែកគណនេយ្យប្រចាំនៅ Facebook ថា៖ “យើងប្រហែលជាអាចនឹងនាំយកមុខងារបន្ថែមទៀតលើ Stories សម្រាប់ Advertisers ទៅដាក់លើ Ads Manager ក្នុងពេលឆាប់ៗនេះ។ ដូចនេះ Advertisers មានទម្រង់ច្បាស់លាស់មួយ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេឲ្យដល់គោលដៅ ព្រមជាមួយនឹងតម្លៃ Ads ទាបផងដែរ។”
២) គុណសម្បតិ្តច្រើនជាង គុណវិបត្តិ
ដូចលើកឡើងខាងលើរួចហើយ Ecosystem របស់ Facebook បង្កើតមកដើម្បីតម្រង់ទៅរកអ្នកប្រើផ្ទាល់(រកលុយ)។ គ្រាន់តែ Stories របស់ Facebook មាន ៣ គឺលើ Instagram មុនគេ(ខែ៨ ២០១៦), WhatApp Status និង Facebook Stories។ ទិន្នន័យទទួលបានជាប្រចាំលើមុខងារតែមួយដូចគ្នាលើរបស់ ៣ ផ្សេងគ្នា Facebook ទទួលបានអ្នកលេងជាប្រចាំថ្ងៃនៅទូទាំងពិភពលោក ៥០០ លាននាក់។(Facebook គ្រោងនឹងសម្រេចផែនការយកអ្នកលេងប្រចាំថ្ងៃ ១ ប៊ីលាននាក់នៅឆ្នាំ ២០២០)។
ចំណែក SnapChat តែឯងទទួលបានអ្នកលេងជាប្រចាំថ្ងៃនៅទូទាំងពិភពលោក ១៩០ លាននាក់(តែក្នុងនោះមានចំនួនតិចតូច ដែលពួកគេលេង Stories មិនដូច Facebook នោះទេ)។
-គុណសម្បត្តិធំទី១៖ (ទូកធំក្ដោងធំ) អ្នកលេងជាប្រចាំច្រើនសន្ធឹក ជាកន្លែងទាក់ទាញអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។ លើសពីនេះ នៅលើ Facebook ស្រួលតេស្តជាង បើជោគជ័យដាក់ឲ្យតែម្ដងមិនចាំយូរ។
-គុណសម្បត្តិធំ ២៖ រយៈពេលត្រឹមត្រូវដែល Facebook កំណត់នោះជាកន្លែងរកលុយដ៏ពិតប្រាកដ។ ពោលគឺ ២៤ ម៉ោង បាត់ផុសចាស់និងរយៈពេលផុសបានវែងបំផុត ២ នាទីនេះ គឺជារបៀបដាក់ Ads ច្បាស់ណាស់ ក៏ព្រោះតែនៅលើ Feed អ្នកមើល មិនចេះតែឃើញរហូតដូចរបៀបចាស់នោះទេ។
៣) ចុចចំកន្លែងរមាស់ (Targeting)
បើធៀបជាមួយបណ្ដាញសង្គមផ្សេង នៅលើ Facebook មានភាពទាក់ទាញជាង។ ដូចនេះច្បាស់ណាស់ថា ទំហំនៃចំនួនអ្នកលេងកាន់តែកើន និងរីកបានលឿនផងដែរ ជាពិសេសគឺកន្លែងរកលុយដែល (ដៃគូប្រកួតប្រជែង មិនទាន់គិតដល់នៅឡើយ)។
យ៉ាងណាមិញ ហេតុផលធំ ៣ ខាងលើគ្រាន់តែជាការវិភាគខ្លី ដែលអាចនឹងកើតឡើងនាពេលបន្តិចទៀត ដូច្នេះសូមរង់ចាំតាមដានមើលបន្តទៀតថា តើ Facebook អាចនឹងសម្រេចចិត្តចឹងមែនទេ?
ប្រភព៖ ហ្វេសប៊ុក
កែសម្រួល៖ News.sabay.com.kh