សពផ្សោតដែលងាប់កាលពីម្សិលមិញ ត្រូវបានដាក់ក្នុងទូរទឹកកក
(ក្រចេះ)៖ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF-កម្ពុជា) បានឱ្យដឹងថា សត្វផ្សោតដែលងាប់កាលពីថ្ងៃទី២២ ខែកក្កដាម្សិលមិញនេះ ត្រូវបានយកមករក្សាទុកនៅក្នុងទូរទឹកកកនៅឯការិយាល័យ WWF-ប្រចាំខេត្តក្រចេះ ដើម្បីទុកធ្វើកោសល្យវិច័យ។
«ការដាក់ម៉ងនៅក្នុងតំបន់អភិរក្ស គឺជាកត្តាចំបងដែលធ្វើឱ្យមានការស្លាប់សត្វផ្សោតទន្លេមេគង្គ។ យើងខ្ញុំសូមអំពាវនាវ សូមកុំឱ្យមានការនេសាទខុសច្បាប់ក្នុងតំបន់អភិរក្ស ដើម្បីការពារសត្វផ្សោតទន្លេមេគង្គ ដែលជាបេតិកភណ្ឌមានជីវិតដ៏មានតម្លៃរបស់ប្រទេសយើង»។ នេះជាការលើកឡើងបន្ថែមរបស់អង្គការ WWF-កម្ពុជា៕
អត្ថបទ និងរូបថត៖ អង្គការ WWF-កម្ពុជា