ការកែប្រែសម្រស់ស្ពានអាកាសក្បាលថ្នល់នឹងកាន់តែជំរុញសក្កានុពលផ្លូវជាតិលេខ១
បើយោងតាមក្រសួងសាធារណការ និងដឹងជព្ជូលរាជធានីភ្នំពេញបានអនុម័តចាប់ផ្តើមគម្រោងជួសជុលស្ពានអាកាសក្បាលថ្នល់ ដោយសម្រេចសាងសង់ផ្លូវខ្នែងថ្មីមួយចំនួនដែលភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅកាន់មហាវិថីព្រះនរោត្តមជាជំហានដំបូងដែលដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅត្រង់ចំណុចគល់ស្ពាន និងនៅលើស្ពាន់ផ្ទាល់តែម្តង។
ពិសេសទៅទៀតផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកឆ្លង់ពីស្ពាន ដែលមានបំណងចង់បត់ឆ្វេងខណៈបច្ចុប្បន្នពុំអាចធ្វើទៅបាន លុះត្រាតែបត់ចាក់អង្រែហើយទើបបត់ត្រឡប់មកវិញឆ្លងកាត់ស្ពានក្បាលថ្នល់។
យោងតាម លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមនេះ មានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ ដោយមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម ដែលនេះជាដំណាក់កាលទីដំបូងហើយនឹងបញ្ចប់នៅចុងឆ្នាំ២០១៩នេះផងដែរ។
គួរជម្រាបផងដែរថា ចំណុចស្ពានក្បាលថ្នល់គឺជាចំណុចផ្តុំទៅដោយតំបន់ដែលមានសក្កានុពលឆ្ពោះទៅដូចជាតំបន់ផ្លូវមហាវិថីព្រះមុនីវង្ស ជាពិសេសនោះគឺផ្លូវជាតិលេខ១ដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្លា ដោយជាផ្លូវនៃបណ្តុំអាជីវកម្ម បុរីផ្ទះល្វែងប្រណីតៗ គម្រោងធំៗដូចជាបុរីប៉េងហួត គម្រោងផ្សារទំនើប៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ ក្រសួងសាធារណៈការ