ជប៉ុន​និង​កម្ពុជា ស្ថិត​នៅ​ចំណាត់​ថ្នាក់​បាត​តារាង​ជា​ប្រទេស​ដែល​ប្រជាជន​មិន​ចេះ​ជួយ​យកអាសា​អ្នកដទៃ

មូលនិធិ​ជំនួយ​សប្បុរសធម៌​ទើប​បាន​ចេញ​ផ្សាយ​​របាយការណ៍​មួយ​ ស្តីពី ​សន្ទស្សន៍​ប្រទេស​ចិត្ត​ល្អ​លើ​ពិភព World Giving Index សម្រាប់​ឆ្នាំ ២០១៨។ នៅ​ក្នុង​របាយការណ៍​ដែល​ឲ្យ​ចំណាត់​ថ្នាក់​ប្រទេស​នីមួយៗ​នៅ​ក្នុង​ផ្នែក៖ ជួយ​យក​អាសា​អ្នកដទៃ បរិច្ចាគ​ប្រាក់​សប្បុរសធម៌ និង យកពេល​វេលា​ធ្វើ​ការ​​សង្គម​ស្ម័គ្រចិត្ត។

ប៉ុន្តែ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​នេះ។ “ការ​ពិត​ណាស់ ជាពិសេស​នៅ​ទីក្រុង​តូក្យូ។ ពេល​ខ្ញុំ​ទៅ​បរទេស​ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ មនុស្ស​នៅ​ទីនោះ​មាន​ចិត្ត​សប្បុរស​នឹង​ខ្ញុំ​ណាស់។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​​​ល្អ​បំផុត​ក្នុង​ការ​ជួយ​យក​អាសា​អ្នកដទៃ​មាន​លេខ​១ លីប៊ី លេខ​២ អ៊ីរ៉ាក់ និង លេខ​៣​​គុយវ៉េត ខណៈ​ចំណាត់​ថ្នាក់​អន់​បំផុត​មាន​លេខ ១៤២ ជប៉ុន ១៤៣​ឡាវ និង ១៤៤ ក្នុង​ចំណោម​១៤៤​ប្រទេស​កម្ពុជា៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ soranews24

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds