ក្រុមហ៊ុនម៉ៅការចុះប្រមូលសំណល់សំណង់បាន ១១ទីតាំង តាមបញ្ជារបស់ចៅហ្វាយខេត្តព្រះសីហនុតថ្មី

 

(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យក្រុមហ៊ុនម៉ៅការប្រមូល​សំណល់សំណង់ចុះ​ប្រ​មូល​សំរាម និងសំណល់សំណង់នៅទីតាំងផ្សេងគ្នា នៅក្នុងក្រុងព្រះសីហនុ ដោយនៅថ្ងៃដំបូង​ក្រុមហ៊ុន​ប្រមូលបានចំនួន ១១ទីតាំង។

ទីតាំងទាំង១១ដែលត្រូវប្រមូលនៅថ្ងៃដំបូងមាន១, ក្រោយបុរីប្លូស្កាយ (ម្ដុំសង្កាត់៤) ប្រមូលបាន ១ឡាន​តូច (រួចរាល់)។ ទី២ អូរពីរ ប្រមូលបាន ១ឡានធំ និង ១ឡានតូច (រួចរាល់)។ ទី៣ ក្នុងបុរីគីមចន្ថា (ចំណោទរ៉ា) ប្រមូលបាន ៤ឡានធំ និង ៧ឡានតូច (មិនទាន់រួចរាល់)។ ទី៤ ក្រោយវិមានខ្សាច់ស ប្រមូលបាន ១៦ឡានតូច (រួចរាល់)។ទី៥ ក្រោយតូតាល់ផ្សារលើ ប្រមូលបាន ១១ឡានតូច (រួចរាល់)។ ទី៦ ផ្លូវចុះទៅផែឡើងទៅកោះ ប្រមូលបាន ២ឡានតូច (រួចរាល់)។ ទី៧ ក្រោយភីហ្សាខមភេនី ប្រមូល​បាន ៤ឡានតូច (រួចរាល់)។ ទី៨ កោះទន្សាយ ប្រមូលបាន ៧ឡានតូច (រួចរាល់)។ ទី៩ ទល់មុខ​ហូលី​ដេ ប្រមូលបាន ២ឡានតូច (រួចរាល់)។ ទី១០ ឧតុនិយម (ជាប់ជីងថៃឡាយ) ប្រមូលបាន ២ឡានតូច (រួចរាល់)។ ទី១១ ក្រុមហ៊ុនម៉ៅការប្រមូលសំណល់ការដ្ឋានសំណង់បានចូលរួមជាមួយរដ្ឋបាលក្រុង និងមន្ទីរបរិស្ថានចុះអន្តរាគមន៍ប្រមូលកាកសំណល់ ដែលចាក់ជាគំនរនៅតាមចិញ្ចើមផ្លូវជិតផែ រ៉ូយាល់ (ទំនប់រលក) ដោយប្រើប្រាស់គ្រឿងចក្រហ្សារហ្ស័រចំនួន ១គ្រឿង និងប្រមូលសំណល់ដឹកចេញ​បាន​ចំនួន ១៣ឡានធំ បានចូកកាកសំណល់ផ្ទះបាយចំនួន ៣ឡានធំ។

ជាមួយគ្នានេះដែរ ក៏មានការឈូសសម្អាតតាមចិញ្ចើមផ្លូវ ហើយបានប្រមូលកាកសំណស់ និងកម្ទេច​បេ​តុងដែលចាក់រាយប៉ាយតាមផ្លូវជាតិលេខ៤ ចាប់ពីចំណោតលោកយាយម៉ៅរហូតដល់ចំណោតអូរត្រាវ និងបានប្រមូលកាកសំណល់ផ្ទះបាយនៅលើផ្លូវសេតេផងដែរ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds