សម្តេច ស ខេង ព្រមានផ្តន្ទាទោសម្ចាស់ផ្ទះណាមិនប្រាប់អាជ្ញាធរ បើបរទេសចូលស្នាក់នៅហួស២៤ម៉ោង

 

ដើម្បីគ្រប់គ្រងវត្តមានជនបរទេសក្នុងប្រទេសកម្ពុជា សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអោយ​ដឹងថា ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ មិនថាម្ចាស់នោះជាជនជាតិខ្មែរឬជាជនបរទេស គឺត្រូវ​រាយ​ការណ៍អំពីវត្តមានជនបរទេស ដែលបានជួលនិងចូលស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ទៅកាន់ប៉ុស្តិ៍នគរ​បាលរដ្ឋបាលឃុំ-សង្កាត់។នេះបើយោងតាមសេចក្តីណែ​នាំស្តីពីការគ្រប់គ្រងវត្តមាន​ជនបរទេសក្នុង​ប្រ​ទេសកម្ពុជា ដែលចេញដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសេចក្តីណែនាំ រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ថា ការរាយការណ៍នេះ មិនត្រូវឲ្យលើសពី២៤​ម៉ោង​ឡើយ បន្ទាប់ពីមានជនបរទេសចូលទៅស្នាក់នៅ។ «ម្ចាស់ឬអ្នកកាន់កាប់លំនៅឋានណា ដែលមិន​រាយ​ការណ៍ នឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ផ្សេងៗ​ទៀតរបស់កម្ពុជា»។

ការដាក់ចេញវិធានការនេះ គឺដើម្បីបង្កើនការគ្រប់គ្រងវត្តមាននៃការស្នាក់នៅរបស់ជនបរទេស​ឲ្យមាន​ប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ក៏ដូចជា​សុវត្ថិ​ភាព​ផ្ទាល់ខ្លួនរបស់ជនបរទេសគ្រប់រូប ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds