សម្តេចតេជោ៖ ម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះទេ ១០ថ្ងៃខ្ញុំចុះហត្ថលេខា​លើឯកសារជាង ៣០០ច្បាប់

(ភ្នំពេញ)៖ «នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារពី ៣០ ទៅ៥០ច្បាប់ក្នុងមួយថ្ងៃ ដែលខ្ញុំត្រូវ​ពិនិត្យ​សម្រេច ឬចុះហត្ថលេខា។ ប្រសិនបើឯកសារទាំងនោះ មិនត្រូវបាន​អនុម័តពីខ្ញុំទេបណ្តាស្ថាប័ន​នឹង​ត្រូវរង់ចាំ»។ នេះជាការលើកឡើងរបស់សម្តេចតេជោតាមរយៈFacebook នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ថ្ងៃ​នៃការសម្រាកពី​ការងារ​ផ្សេងៗតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយសារតែការឈឺស្មានោះ សម្តេចបានសម្រេច និងចុះហត្ថលេខា​លើឯកសារជាង ៣០០ច្បាប់។ សម្តេចថា បើទោះបីស្មារបស់សម្តេចឈឺ តែម្រាមដៃរបស់សម្តេចមិនឈឺ​នោះ​ឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រមាណជាង ៣០០ច្បាប់ ព្រោះម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះឡើយ»៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds