Facebook, Google, និង Oracle កំពុងតាមដានវីដេអូសិចដែលអ្នកចូលមើល

បើយោងតាមការស្រាវជ្រាវថ្មីមួយ ដែលត្រូវបានរកឃើញដំបូងបង្អស់ដោយ The New York Times បានឱ្យដឹងថា Facebook, Google, និង Oracle កំពុងតាមដានវីដេអូសិចដែលអ្នកបានចូលមើល។ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Microsoft, Carnegie Mellon និងសាកលវិទ្យាល័យ Pennsylvania បានធ្វើការវិភាគលើគេហទំព័ររូបភាពអាសអាភាសចំនួន ២២,៤៨៤ ដោយប្រើឧបករណ៍មួយឈ្មោះថា webXray ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍តាមដាន ដែលផ្តល់ទិន្នន័យត្រឡប់ឱ្យទៅភាគី​ទីបី (third party) ។ ហើយការស្រាវជ្រាវបានសន្និដ្ឋានថា ៩៣% នៃទំព័រដែលពួកគេបានវិភាគ បានធ្វើឱ្យលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់/ចូលមើល ទៅភាគីទីបី»។

ការសិក្សាកាលពីខែមីនា ឆ្នាំ២០១៨ បានរកឃើញថា ក្រុមហ៊ុន Google ឬក្រុមហ៊ុនសាខារបស់ខ្លួន បានតាមដានអ្នកប្រើប្រាស់ចំនួន ៧៤%, Oracle ចំនួន ២៤% និង Facebook ចំនួន ១០% ។ ដែលមានន័យថា ប្រហែល ១៦,៦៣៨ គេហទំព័ររឿងសិច មានការតាមដានពី Google ហើយ ៥,៣៩៦ ពី Oracle និង ២,២៤៨ មានការតាមដានពី Facebook ។ បើយោងទៅតាមរបាយការណ៍ ទោះបីអ្នកចូលមើលជាលក្ខណៈ «អនាមិក» នៅលើកម្មវិធីរុករករបស់អ្នកក៏ដោយ ក៏គ្មានការការពារទិន្នន័យឱ្យអ្នកនោះទេ ទោះបីជាសកម្មភាពរបស់អ្នកប្រើប្រាស់ទាំងនោះ មិនត្រូវបានរក្សាទុកនៅក្នុងប្រវត្តិនៃការចូមើល (History) ក៏ទិន្នន័យនៅតែត្រូវបានគេបញ្ជូនទៅកាន់ភាគីទីបីដដែល៕

ប្រភព៖ New York times
កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds