ចេញហើយ!Toyota Prius PHEV ស៊េរីឆ្នាំ 2019
Toyota Prius Plug-In Hybrid ស៊េរីឆ្នាំ 2019 (ឬ Toyota Prime) ចេញមុខជាស្ថាពរហើយ ដោយបន្ថែមឧបករណ៍ថ្មីមួយចំនួន ហើយនៅតែរក្សាមុខងារដែលធ្លាប់មានពីមុនដដែល។ អ្វីដែលជាការកែលម្អថ្មីនៅផ្នែកខាងក្នុង គឺការបន្ថែមកៅអីខាងក្រោយបន្ថែមមួយទៀត ដែលធ្វើឱ្យរថយន្តនេះមានកៅអីសរុបចំនួន 5 ។ ក្រុមហ៊ុន Toyota ក៏អះអាងថា ការផ្ដល់ជូននូវកៅអីបន្ថែមមួយនេះ នឹងនៅតែរក្សាភាពងាយស្រួលដល់អ្នកដំណើរដដែល។ ចំណុចដែលថ្មីមួយទៀតសម្រាប់ Prius PHEV គឺពណ៌ខាងក្រៅរបស់វា ដែលមានពណ៌ខ្មៅក្រិប (Galaxy Black Metallic) ជាមួយនឹងយ៉ាន់ស្ព័ទំហំ 17អ៉ីញ (optional) និងការផ្លាស់ប្ដូរតិចតួចនៅផ្នែកខាងក្នុង។
ចំណុចដែលថ្មីមួយទៀតសម្រាប់ Prius PHEV គឺពណ៌ខាងក្រៅរបស់វា ដែលមានពណ៌ខ្មៅក្រិប (Galaxy Black Metallic) ជាមួយនឹងយ៉ាន់ស្ព័ទំហំ 17អ៉ីញ (optional) និងការផ្លាស់ប្ដូរតិចតួចនៅផ្នែកខាងក្នុង។ ក្រៅពីនោះ Prius PHEV គឺមិនមានអ្វីថ្មីច្រើនប៉ុន្មានទេ! ប៉ុន្តែវានៅតែជាម៉ូដែលស៉ីសាំងតិច (1.3លីត្រ/100គីឡូម៉ែត្រ) និងបញ្ចេញ CO2 28ក្រាម/គីឡូម៉ែត្រ។ ចំណែកសមត្ថភាពអគ្គិសនីរបស់វាវិញ គឺអាចបើកបរបានចម្ងាយ 45គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរិមា 135គីឡូម៉ែត្រ/ម៉ោង៕
កែសម្រួល៖ ឆ្មាសរ