ចាប់ពីថ្ងៃទី២២ ខែកក្កដា សមត្ថកិច្ចនឹងធ្វើការត្រួតពិនិត្យសារធាតុញៀន​ និងជាតិស្រវឹងចំពោះអ្នកបេីកបរ​ និងព្រូរថយន្តធំទាំងអស់

(ភ្នំពេញ)៖ យោងតាមការបង្ហោះរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថាចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក​ និងធ្វេីការសហការណ៍ជាមួយកម្លាំងតាមបណ្តាអធិការខណ្ឌនានា​ ដេីម្បីធ្វេីការចុះត្រួតពិនិត្យសារធាតុញៀន​ និងជាតិស្រវឹងចំពោះអ្នកបេីកបរ​ និងព្រូរថយន្តធំទាំងអស់​។

ការត្រួតពិនិត្យនេះនឹងធ្វេីតាមគ្រប់ច្រកចេញចូលធំៗក្នុងរាជធានីភ្នំពេញ​ ក្នុងករណីត្រួតពិនិត្យរកឃេីញអ្នកបេីកបរ​ ឬព្រូ​ មានពាក់ព័ន្ធនិងសារធាតុញៀន​ ឬជាតិស្រវឹង​ សមត្ថកិច្ចនឹងធ្វើការឃាត់រថយន្តទុក​ ហេីយបញ្ជូនអ្នកបេីកបរ​ និងព្រូ​ ទៅអនុវត្តតាមនិតិវិធីច្បាប់។ ដូច្នេះសូមគ្រប់ក្រុមហ៊ុន​ និងសមាគមន៍ដឹកជញ្ជូនទាំងអស់​ ចូលរួមសហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ចដេីម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អោយមានប្រសិទ្ធភាពខ្ពស់៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds