កីឡាករ Barcelona ៣រូបអាចនឹងចាកចេញពីក្លឹប ក្រោយចប់រដូវកាលនេះបើសិនជាក្លឹបយល់ព្រម
ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ៦ ៖ ២៩ AM
Real Madrid កំពុងតែញាប់ដៃញាប់ជើងរៀបចំក្រុមឡើងវិញ ក្រោមការដឹកនាំរបស់លោក Zinedine Zidane បន្ទាប់ពីស្ថានភាពក្រុមចុះទន់ខ្សោយរដូវកាលនេះ។ ប៉ុន្តែសម្រាប់ Barcelona វិញ កំពុងតែមានបញ្ហាតិចតួច ដោយកីឡាករសំខាន់៣រូបអាចនឹងសម្រេចដើរចេញពី Nou Camp ពេលចប់រដូវកាលនេះ។ តាមការដឹងកីឡាករ៣រូបនេះមាន៖ Ivan Rakitic, Philippe Coutinho និង Samuel Umtiti។
១. Ivan Rakitic
កីឡាករសញ្ជាតិក្រូអាតសំបូរបទពិសោធន៍មានការទាក់ទងជាមួយនឹងចាកចេញ បន្ទាប់ពី Barca បានចំណាយប្រាក់ទិញយកកីឡាករវ័យក្មេង Frenkie De Jong ដែលនឹងត្រូវចូលរួមជាមួយក្លឹបនៅរដូវកាលក្រោយ។ Rakitic មានការចង់បានពីក្លឹបនៅ Premier League ដូចជា Manchester United និង Chelsea។ ក្នុងនោះ ក្លឹបយក្សរបស់អ៊ីតាលី Juventus និង Inter Milan ក៏ចាប់អារម្មណ៍ដូចគ្នា រងចាំការដាក់តម្លៃពី Barcelona។
២. Philippe Coutinho
/5c9b2e23c2445_1553673720_large.jpg)
Coutinho ក៏មានការទាក់ទងចង់ចេញដូចគ្នា ដោយសារតែមិនសូវស្ថិតនៅជម្រើសក្នុងក្លឹប Barcelona។ ក្លឹបនៅ Premier League កំពុងតែមានចិត្តចង់នាំយកកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រលប់ទៅអង់គ្លេសវិញ ត្បិត Paris Saint-Germain ក៏ជាគោលដៅមួយសម្រាប់ Coutinho។
៣. Samuel Umtiti
/5c9b2e23f3535_1553673720_large.jpg)
ខ្សែការពារសញ្ជាតិបារាំងត្រូវបានញាំញីដោយសាររបួសជង្គង់ពេញមួយរដូវកាល ហើយលោក Ernesto Valverde កំពុងតែពិចារណាកាត់ទំនាក់ទំនងជាមួយគេ ដើម្បីរកអ្នកថ្មីមកជំនួស។ ខ្សែការពារហូឡង់ Matthijs De Ligt បានលេចពាក្យចចាមអារ៉ាមពិចារណាចង់ចូលរួមជាមួយមិត្តរួមជាតិ De Jong មកកាន់ Barcelona៕
អត្ថបទ ៖ ( ពេជ្រ គឹមស្រ៊ិន )