ចូវ មួយអេង កំពុងតែល្បីស្រាប់តែមានជនឆ្លៀតឱកាស ចង់បង្ខូចកេរ្តិ៍ឈ្មោះ ដោយបង្ហោះរូបអាក្រាតយកមកបន្លំថាជារូបនាង

បេក្ខនារីឈ្មោះ ចូវ មួយអេង អាយុ២៥ឆ្នាំ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនូវរូបសម្រស់ដោយគ្រាន់តែមកបង្ហាញខ្លួននៅលើឆាកប្រកួតចម្រៀងក៏ត្រូវបានទស្សនិកជនគាំទ្រជាខ្លាំង។ ជាការពិតណាស់ដោយឆ្លងកាត់ការជម្រុះបានជោគជ័យ និងទទួលបានការចាប់អារម្មណ៍និងគាំទ្រពីមហាជន ស្រាប់តែថ្មីៗនេះ ចូវ មួយអេង ត្រូវបានជនអនាមិកបង្ហោះរូបភាពអាក្រាតដោយបន្លំថាជារូបរបស់នាង។

ដោយមិនអាចទទួលយកនូវរឿងរ៉ាវបែបនេះ ចូវ មួយអេង មានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Kimberly Love បានបង្ហោះបកស្រាយដោយមានជនអនាមិកបានបង្កើតគណនីហ្វេសប៊ុកព្រមទាំងបានយករូបភាពមនុស្សស្រីអាក្រាតកាយ ថាជារូបរបស់កញ្ញា ដោយ ចូវ មួយអេង បានសរសេរសារយ៉ាងដូច្នេះថា៖ “អត់យល់.!! Alli Bee ចង់បានអី.?? ធ្វើខ្លួនឯង រឺ គេជួល.?? ខ្ញុំគិតថា រូបហ្នឹងមិនមែនរូបគេ កាត់ ត ទេ.. អាចជារូបដែលគេគិតថាអាចនឹងយកមកបន្លំជារូបខ្ញុំហើយមើលទៅ”។ ក្រោយពីមានរឿងរ៉ាវនេះកើតឡើងអ្នកគាំទ្ររបស់ ចូវ មួយអេង បានសម្តែងការខឹងសម្បារជាខ្លាំងចំពោះទង្វើស្មោគគ្រោករបស់ជនអនាមិកដែលចង់បង្ខូចកេរ្តិ៍ឈ្មោះដោយប្រើវិធីថោកទាបបែបនេះ៕

https://www.facebook.com/kimberlylovesodavit/posts/2447754768622266

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds