ប្រពន្ធដើមតាមទាន់ ព្រះរាជអាជ្ញារងខេត្តកោះកុង នាំស្រីស្នេហ៍ដេកផ្ទះសំណាក់

 

ភ្នំពេញ៖  ប្រពន្ធដើមតាមទាន់ជាន់កែងបុរសជាព្រះរាជអាជ្ញារងខេត្តកោះកុងម្នាក់ បានក្បត់​ចិត្តប្រ​ពន្ធ​លួច​​ទាក់ទងស្នេហ៍ទៅរួមរ័ក្សមេត្រីនៅផ្ទះសំណាក់ស្រែនាង ថតបង្ហោះផ្អើលពេញហ្វេសប៊ុក និងបង្កឲ្យ​មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន។

បុរសដែលនាំស្រីស្នេហ៍ទៅរួមរ័កមេត្រីនៅផ្ទះសំណាក់ ឈ្មោះអ៊ង រី  ជាព្រះរាជអាជ្ញារងខេត្តកោះកុង  និងនារីជាប្រពន្ធដើមមានឈ្មោះកញ្ញា  អាយុជាង៣០ឆ្នាំ   ជាអ្នករកស៊ី និងមានផ្ទះនៅក្រុងតាខ្មៅ ខេត្ត​កណ្តាល ។ ចំណែក នារីជាស្រីស្នេហ៍ឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា រស់នៅក្នុងបុរីប៉េងហួត  ។

បើតាមប្រពន្ធដើមបានឲ្យដឹងថា នាងបានរៀបការជាមួយប្តីជាង៥ឆ្នាំមកហើយ  និងរួមរស់​ជា​មួយ​គ្នា​បង្កើត​បានកូនស្រីម្នាក់  ជាចំណងស្នេហ៍។ ដំបូងឡើងប្តីគ្រាន់ជាកូនអ្នករកស៊ីប៉ុណ្ណោះ តែ​ក្រុម​គ្រួសារ​នាងបានយឹតយោងឲ្យបានចូលបម្រើការងារក្នុងស្ថាប័នតុលាការ រហូតមានតួនាទី​ជាព្រះរាជ​អាជ្ញារង​ខេត្តកោះកុង។  ក្រោយមកប្តីនាង បានក្បត់ចិត្តប្រពន្ធលួចមានស្រីនៅខាងក្រៅជាច្រើនលើក ហើយនាង​ជាប្រពន្ធចាប់បានទាំងសំឡេងប្តីពេលកំពុងរួមរ័កជាមួយស្រីស្នេហ៍ទៀត  ប៉ុន្តែនាងមិនបានរករឿងប្តីទេ ព្រោះចង់ទុកកិត្តិយសឲ្យប្តី និងឲ្យប្តីចេះកែខ្លួនផង ។

នារីខាងលើរៀបរាប់បន្តថា ប្តីកំហូចនេះ មិនចេះកែខ្លួនទេ ដោយបន្តលួចមានស្រីញីជាហូរហែ ហើយចុង​ថែមទាំងដាក់ពាក្យបណ្តឹងលែងលះប្រពន្ធដើមទៀប  មិនត្រឹមតែប៉ុណ្ណោះ​ស្រីស្នេហ៍របស់​ប្តីបានផ្ញើ​សារអ​នាមឹក មកបញ្ឃឺនាង ទៀត ទើបនាងដាក់ចិត្តលែងទុកមុខឲ្យប្តីទៀតកំហូចនេះទៀត ដោយលួចតាមដាន រហូតដឹងថា ប្តីនាំស្រីស្នេហ៍មកដេករួមរ័កមេត្រីនៅក្នុងផ្ទះសំណាក់នេះ ក៏មកតាមចាប់តែម្តង។

ជុំវិញនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មាន Fast News មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក អ៊ង រី ជាព្រះរាជអាជ្ញារងខេត្តកោះកុង  និងនារីឈ្មោះផ្កាយ ច័ន្ទវេជ្ជរ៉ា ជាស្រីស្នេហ៍បានទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

អត្ថបទ​៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds