លែងឲ្យចតរថយន្តមុខប្រាសាទអង្គរវត្តទៀតហើយ និងយកកន្លែងចំណតនោះមកដាំកូនឈើវិញ

យោងតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរានារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អាជ្ញាធរអប្សរានឹងធ្វើការបញ្ឈប់ប្រតិបត្តិការចំណតរថយន្តបណ្តោះអាសន្នមុខប្រាសាទអង្គរវត្តចាប់ពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តទៅ។ ម្ចាស់រថយន្តគ្រប់ប្រភេទត្រូវចូលចតរថយន្តរបស់ខ្លួននៅចំណតរថយន្តថ្មី ដែលបានរៀបចំរួចរាល់ និងមានទីតាំងនៅផ្នែកខាងលិច។ ចំពោះទីតាំងចំណតរថយន្តបណ្តោះអាសន្ននឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ ដោយរក្សាមួយផ្នែកសម្រាប់ប្រើប្រាស់ជាចំណតរ៉ឺម៉កកង់បី៕​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds