បង្រ្កាបបទល្មើសព្រៃឈើ បានជាង៨ពាន់ករណី ក្នុងរយៈពេល៥ឆ្នាំ

 

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅជាន់ផ្ទាល់ដីសាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក សួន សុវណ្ណ ប្រធាននាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់ នៃរដ្ឋបាលព្រៃឈើ បានអោយដឹងថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ភាគីពាក់ព័ន្ធបានបង្ក្រាប បទល្មើសព្រៃឈើបានជាង៨ពាន់ករណី។

គួរបញ្ជាក់ងដែរថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទ«​វិធានការទប់ស្កាត់​បទ​ល្មើសព្រៃឈើ»ដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់ លើវិធានការប្រកបដោយប្រសិទ្ធភាព នៃការទប់ស្កាត់បទល្មើសព្រៃឈើ៕

អត្ថបទ៖ សុខ លាភ

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds