ជិតដល់ថ្ងៃចូលរោងហើយ! ស្រាប់តែលោក កៃដរ អនាគតស្វាមីនាង ខ្ញុង បែរមកជួបរឿងបែបនេះទៅវិញ

ថ្មីៗនេះតារាកំប្លែងនាង ខ្ញុង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយនាងបង្ហើបពីគម្រោងចូលរោងការឆាប់ៗជាមួយលោក កៃដរ ក្រោយពីមើលចិត្តមើលថ្លើមគ្នាអស់ជាច្រើនឆ្នាំរួចមក។ ស្រាប់តែមុននេះបន្តិចអ្នកនាង ខ្ញុង បានឲ្យដឹងថាលោក កៃដរ បានត្រូវរបស់ថ្លោះជើងព្រោះតែលេងកីឡាខុសបច្ចេកទេស។ ដោយតារាកំប្លែងស្រីរូបនេះបានសរសេររៀបរាប់នៅក្នុងបណ្តាញសង្គមថា

«ជិតចូលរោងហើយនឹងហា ហើយទៅធើចឹងៗ» អមដោយរូបភាពលោក កៃដរ ដែលមានជើងរុំបង់របួស។ មហាជនជាច្រើនបានសម្តែងក្តីព្រួយបារម្ភ និងជូនពរដល់លោក ដោយសង្ឃឹមថាអ្នកទាំងពីរនឹងប្រុងប្រយ័ត្នខ្លួន ព្រោះថ្ងៃមង្គលជ័យគឺជិតមកដល់ហើយ ត្រូវថែទាំសុខភាព និងសុវត្ថិភាពខ្លួន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds