ការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២០ ចាប់ផ្តើមហើយ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០ ត្រូវអនុវត្តតាមប្រតិទីនដូចតទៅ៖
-ខែកក្កដា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ
-ខែសីហា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈទ្វេភាគី
-ខែកញ្ញា ឆ្នាំ២០១៩ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី
-ខែតុលា ឆ្នាំ២០១៩ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០២០
-កំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជាកាលបរិច្ឆេទចូលជាធរមានប្រាក់ឈ្នួលអប្បបរមា។
សូមជម្រាបថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩ ត្រូវបានកំណត់ជាផ្លូវការចំនួន ១៨២ ដុល្លារអាមេរិកក្នុងមួយខែ៕
កែសម្រួល៖ ឆ្មាសរ