លោក អ៊ុំ សំអាន ថា ​រដ្ឋាភិបាល​​កំពុងភ័យស្លន់ស្លោចំពោះការអនុម័ត របស់សភាតំណាងរាស្ត្រ​អាមេរិក

ភ្នំពេញ៖ ក្រោយពីសភាតំណាងរាស្ត្រ​អាមេរិក ឬ​រដ្ឋសភា ទើប​អនុម័ត​សេចក្ដីស្នើច្បាប់​មួយ​​ឈ្មោះ «​សេចក្ដីស្នើច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​» ក្នុង​គោលដៅ​ដាក់​ទណ្ឌ​កម្ម​​លើ​រដ្ឋាភិបាល​កម្ពុជា​ អតីតមន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំងបាន​ចំអកទៅ​រដ្ឋាភិបាល​ថា​កំពុងភ័យស្លន់ស្លោចំពោះការអនុម័ត​នោះ។

អតីតតំណាងរាស្ត្របក្សប្រឆាំងលោក អ៊ុំ សំអាន បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់​លោក​នៅ​រសៀល​ថ្ងៃ​ទី១៧ ខែកក្កដានេះថា លោក ហ៊ុន សែន និងគណបក្សប្រជាជនកំពុងភ័យស្លន់ស្លោ ក្រោយពេលសភាតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ដើម្បី​ដាក់​ទណ្ឌកម្ម​មន្ត្រីរដ្ឋាភិបាល​និង​យោធា​កម្ពុជា​។ ការលើកឡើងបែបនេះ បន្ទាប់ពីរដ្ឋសភា​អាមេរិក​ទើប​តែ​បាន​អនុម័ត​ច្បាប់ H.R 526 ដើម្បី​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក ដែល​បាន​​ចូល​ដៃ​ក្នុង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

ជាមួយគ្នានេះដែរអ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​នៅ​ក្នុង​ហ្វេសប៊ុក​នៅថ្ងៃទី១៦ កក្កដា​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ ធ្វើ​ឡើង​ផ្អែក​លើ​ការ​ចោទ​ប្រកាន់​​គ្មាន​​មូលដ្ឋាន និង​​ជា​ទង្វើ​ប្រឆាំង​សន្តិភាព ស្ថិរភាព និង​វិបុល​ភាព​របស់​កម្ពុជា។ លោក​អំពាវនាវ​​ដល់​ព្រឹទ្ធសភា និង​រដ្ឋាភិបាល​អាមេរិក ឱ្យ​ពិចារណា​ឡើង​វិញ ជុំ​វិញ​ជំហរ​របស់​ខ្លួន​ចំពោះ​កម្ពុជា ដើម្បី​ថែ​រក្សា​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រទេស​ទាំង​ពីរ

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds