សោនក្លឹប បំភ្លឺការពិតក្រោយពេលបានឃើញ បញ្ញាសិទ្ធិ ផ្តល់កិច្ចសម្ភាសន៍និយាយបំភ្លើសការពិត យកទោសសងគុណ
ដូចដែលបងប្អូនបានដឹងស្រាប់ហើយថាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះតារាចម្រៀងប្រុស កា បញ្ញាសិទ្ធិ មានរឿងក្តីក្តាំជាមួយនឹង សោនក្លឹប ពាក់ព័ន្ធនឹងបញ្ហាជំពាក់លុយក្រុមហ៊ុនពុំសងរត់ទៅបរទេស។ ក្រោយមកលោក បញ្ញាសិទ្ធិ ក៏បានធ្វើការបកស្រាយជាសាធារណៈថារឿងនេះបានបញ្ចប់ និងសម្រួលគ្នារួចហើយ ដោយលោកក៏បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយទូរទស្សន៍ផងដែរ។ ស្រាប់តែថ្មីៗនេះ សោនក្លឹប បានបង្ហោះសារបង្ហាញវីដេអូឈែតរវាងលោក បញ្ញាសិទ្ធ ជាមួយក្រុមហ៊ុនជាមួយសារបកស្រាយថា «SOUND CLUB សូមបកស្រាយពីបុគ្គលឈ្មោះ កា បញ្ញាសិទ្ធ ដែលបានបកស្រាយក្នុងសារព័ត៌មាន នៅថ្ងៃទី 6/07/2019។ ដែលបុគ្គល កា បញ្ញាសិទ្ធិ និយាយបែរជាយកគុណសងទោសទៅវិញដោយមិនបានដឹងគុណដែលក្លឹបបានជួយអោយធ្វើការតាំងពីដេីមរហូតដល់ចប់ ហេីយបុគ្គលនេះនិយាយរមិលគុណលុយដែលក្រុមហ៊ុនបានជួយដូចជាចំនួនតិចណាស់ ភ្លេចពេលខ្លួនទឹកភ្នែកបានលុយនឹងហេីយជួយអ្នកដោះទុក។
ជាដេីមហេតុបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ បានធ្វេីការអោយ SOUND CLUB អស់រយៈពេលជាងមួយឆ្នាំដោយបុគ្គល កា បញ្ញាសិទ្ធិ បានខ្ចីលុយពីក្រុមហ៊ុនជារៀងរាល់ខែ ដេីម្បីយកទៅព្យាបាលជំងឺម្តាយនឹងសងទៅអោយអ្នកចងការប្រាក់ជារៀងរាល់ខែ។ ដោយនៅថ្ងៃទី 26/03/2018 អ្នកចងការប្រាក់របស់បុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ បានមកទារប្រាក់ពីបុគ្គល បញ្ញាសិទ្ធិ ជំពាក់ដល់ សោនក្លឹប ដោយបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ គ្មានប្រាក់នឹងការប្រាក់សងគេក៏មានការយំទួញសោកបោកខ្លួន នៅក្នុងក្លឹបដោយឃេីញដូចច្នេះក្រុមហ៊ុន សោនក្លឹប ក៏មានក្តីអាណិតមេត្តាក៏បានអោយប្រាក់ខ្ចីសងគេ។ ក្រុមហ៊ុនក៏បានបន្ថែមប្រាក់អោយខ្ចីបន្ថែម 2000$ ជាង សរុបទាំងប្រាក់ជំពាក់ចាស់និងថ្មីជិត 4000$ ដោយគ្មានយកការប្រាក់ពីបុគ្គលឈ្មោះ ការ បញ្ញាសិទ្ធិ សូម្បីតែមួយសេនរយៈពេលជាង ១ឆ្នាំ។
បន្ទាប់ពីធ្វេីការបានមួយរយៈលោក កា បញ្ញាសិទ្ធិ ក៏បានធ្វេីការសុំលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីការលាឈប់របស់ កា បញ្ញាសិទ្ធិ ក្រុមហ៊ុនក៏បានអោយធ្វេីកិច្ចសន្យាជាមួយ កា បញ្ញាសិទ្ធិ នៅពេលដែលលោកបានលាឈប់ថ្ងៃ 05.01.2019 ពីសោនក្លឹបគឺតម្រូវឲ្យសងប្រាក់ដែលនៅសល់ចំនួន 2,715$ ពីសោនក្លឹបក្នុងរយៈពេល3ខែតាមកិច្ចសន្យា ដោយលោក កា បញ្ញាសិទ្ធិ ក៏បានព្រមព្រៀងគ្នាតាមកិច្ចសន្យា។ ប៉ុន្តែនៅពេលលោក កា បញ្ញាសិទ្ធិ សងប្រាក់គឺលោកពុំបានធ្វេីតាមកិច្ចសន្យានោះទេ។ ដោយក្នុងរយៈពេល5ខែគឺលោក កា បញ្ញាសិទ្ធិ គាត់បានសងលុយ បានត្រឹមតែ 500$ ប៉ុណ្ណោះនៅខែ 05/2019 មកឲ្យសោនក្លឹប។
ក្រោយមកខាងក្រុមហ៊ុនក៏បានទំនាក់ទំនងទៅបុគ្គលឈ្មោះ កា បញ្ញារសិទ្ធ ម្តងហេីយម្តងទៀតដើម្បីទាក់ទងឲ្យមកដោះស្រាយលុយក្រុមហ៊ុនដែលជំពាក់នៅសល់ដោយជាក់ស្ដែងបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ មិនបានឆ្លើយតប និងកុហកថ្ងៃនេះថ្ងៃនោះនិយាយទៅគឺចំពាក់លុយក្រុមហ៊ុនទេតែធ្វេីចរិកមិនថ្លៃថ្នូរដល់ពេលសងលុយគេចវេស ហេីយមិនប្រាប់អោយក្រុមហ៊ុនដឹងពីដំណឹងរបស់លោកជាច្រេីនដង ទើបក្រុមហ៊ុនបានបង្ហោះតាមបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុកដើម្បីឲ្យបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ ចូលមកដោះស្រាយ។ បន្ទាប់ពីបង្ហោះសារចូលក្នុងហ្វេសប៊ុករួចមក លោកបានឆ្លើយតបមកក្រុមហ៊ុនដោយទុកពេលរយៈពេលអោយលោកមួយសប្តាហ៍ទៀតដេីម្បីមកដោះស្រាយហើយក្រុមហ៊ុនក៏យល់ព្រមបន្ទាប់ពីរយៈពេលមួយសប្តាហ៍មកលោក កា បញ្ញាសិទ្ធិ ក៌បានសងប្រាក់ដេីម្បីបញ្ចប់ការជំពាក់។
ដោយជាក់ស្តែងក្រុមហ៊ុនបានឃើញការ Lives វីដេអូរបស់លោក កា បញ្ញាសិទ្ធិ នៅថ្ងៃទី 6 ខែ កក្កដា ឆ្នាំ2019 នៅក្នុង ខុសពីការពិតនឹងកិច្ចសន្យាដោយលោកបាននិយាយថាក្រុមហ៊ុនពុំបានប្រាប់អោយលោកបានដឹងជាមុន ទេីបក្រុមហ៊ុនសុំបកស្រាយអោយយល់ច្បាស់ពីបុគ្គល ឈ្មោះ កា បញ្ញាសិទ្ធិ ជាមនុស្សមិនដឹងគុណដែលក្រុមហ៊ុនបានជួយពីមុនមក បែរជាយកទោសមកសងគុណទៅវិញ ដោយសារបុគ្គលនេះមិនព្រមនិយាយចំរឿងការពិតទេបែរជាយករឿងដែលបានដោះស្រាយយូរខែហេីយមកបកស្រាយគ្មានការពិតបំភ្លេីសក្រុមហ៊ុនអាក្រក់ យកខ្លួនឯងល្អ ដូច្នេះក្រុមហ៊ុនសុំបកស្រាយអោយ ស្គាល់ពីបុគ្គលឈ្មោះ កា បញ្ញសិទ្ធិ អោយបងប្អូនជ្រាបច្បាស់ ហេីយបេីបុគ្គលនេះបេីមិនធ្វេីការបកស្រាយការពិត និងសុំទោសដល់ក្រុមហ៊ុនទេ ខាងក្រុមហ៊ុននឹងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ សូមអគុណ»៕
SOUND CLUB សូមបកស្រាយពីបុគ្គលឈ្មោះ កា បញ្ញាសិទ្ធ ដែលបានបកស្រាយក្នុងសារព័ត៌មាន TV Fresh New នៅថ្ងៃទី 6/07/2019។ ដែលបុគ្គលការ បញ្ញាសិទ្ធិនិយាយបែរជាយកគុណសងទោសទៅវិញដោយមិនបានដឹងគុណដែលក្លឹបបានជួយអោយធ្វើការតាំងពីដេីម រហូតដល់ចប់ហេីយបុគ្គលនេះនិយាយរមើលគុណលុយដែលក្រុមហ៊ុនបានជួយដូចជាចំនួនតិចណាស់ ភ្លេចពេលខ្លួនទឹកភ្នែកបានលុយនឹងហេីយជួយអ្នកដោះទុក។ ជាដេីមហេតុ បុគ្គលឈ្មោះកា បញ្ញាសិទ្ធិ បានធ្វេីកាអោយ SOUND CLUB អស់រយះពេលជាងមួយឆ្នាំ ដោយបុគ្គល កា បញ្ញាសិទ្ធិ បានខ្ចីលុយពីក្រុមហ៊ុនជារៀងរាល់ខែ ដេីម្បីយកទៅព្យាបាលជំងឺម្តាយនឹងសងទៅអោយអ្នកចងកាប្រាក់ជារៀងរាល់ខែ។ ដោយនៅថ្ងៃទី 26/03/2018 អ្នកចងការប្រាក់របស់បុគ្គលឈ្មោះកា បញ្ញាសិទ្ធិបានមកទារប្រាក់ពីបុគ្គល បញ្ញាសិទ្ធិ ជំពាក់ដល់សោនក្លឹបដោយបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ គ្មានប្រាក់នឹងការប្រាក់សងគេក៏មានការយំទួញសោកបោកខ្លួន នៅក្នុងក្លឹបដោយឃេីញដូចច្នេះក្រុមហ៊ុនសោនក្លឹបក៏មានក្តីអាណិតមេត្តាក៏បានអោយប្រាក់ខ្ចីសងគេ កា បញ្ញាសិទ្ធិដោយសារមានក្តីមេត្តាអាណិតអាសូរ របស់ក្រុមហ៊ុនក៏បានបន្ថែមប្រាក់អោយខ្ចីបន្ថែម 2000$ ជាង សរុបទាំងប្រាក់ជំពាក់ចាស់និងថ្មីជិត 4000$ ដោយគ្មានយកការប្រាក់ពីបុគ្គលឈ្មោះ ការ បញ្ញាសិទ្ធិ សូម្បីតែមួយសេនរយះពេលជាង 1ឆ្នាំ។ បន្ទាប់ពីធ្វេីការបានមួយរយះលោក កា បញ្ញាសិទ្ធក៏បានធ្វេីការសុំលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីការលាឈប់របស់កា បញ្ញាសិទ្ធ ក្រុមហ៊ុនក៏បានអោយធ្វេីកិច្ចសន្យាជាមួយ កា បញ្ញាសិទ្ធ នៅពេលដែលលោកបានលាឈប់ថ្ងៃ 05.01.2019 ពីសោនក្លឹបគឺតម្រូវឲ្យសងប្រាក់ដែលនៅសល់ចំនួន 2,715$ ពីសោនក្លឹបក្នុងរយៈពេល3ខែតាមកិច្ចសន្យា ដោយលោក កា បញ្ញាសិទ្ធិ ក៏បានព្រមព្រៀងគ្នាតាមកិច្ចសន្យា។ ប៉ុន្តែនៅពេលលោក កា បញ្ញាសិទ្ធសងប្រាក់គឺលោកពុំបានធ្វេីតាមកិច្ចសន្យានោះទេ។ ដោយក្នុងរយៈពេល 5ខែគឺលោក កា បញ្ញាសិទ្ធិគាត់បានសងលុយ បានត្រឹមតែ 500 $ ប៉ុណ្ណោះនៅខែ 05/2019 មកឲ្យសោនក្លឹប។ ក្រោយមកខាងក្រុមហ៊ុនក៏បានទំនាក់ទំនងទៅបុគ្គលឈ្មោះ កា បញ្ញារសិទ្ធ ម្តងហេីយម្តងទៀតដើម្បីទាក់ទងឲ្យមកដោះស្រាយលុយក្រុមហ៊ុនដែលជំពាក់នៅសល់ដោយជាក់ស្ដែងបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ មិនបានឆ្លើយតបនឹងកុហកថ្ងៃនេះថ្ងៃនោះនិយាយទៅគឺចំពាក់លុយក្រុមហ៊ុនទេតែធ្វេីចរិកមិនថ្លៃថ្នូរដល់ពេលសងលុយគេចវេស ហេីយមិនប្រាប់អោយក្រុមហ៊ុនដឹងពីដំណឹងរបស់លោកជាច្រេីនដង ទើបក្រុមហ៊ុនបានបង្ហោះតាមបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុកដើម្បីឲ្យបុគ្គលឈ្មោះ កា បញ្ញាសិទ្ធិ ចូលមកដោះស្រាយ។ បន្ទាប់ពីបង្ហោះបណ្ដាញសង្គមសារព័ត៌មានហ្វេសប៊ុករួចមក លោកបានឆ្លើយតបមកក្រុមហ៊ុនដោយទុកពេលរយៈពេលអោយលោកមួយសប្តាហ៍ទៀតដេីម្បីមកដោះស្រាយហើយក្រុមហ៊ុនក៏យល់ព្រមបន្ទាប់ពីរយៈពេលមួយសប្តាហ៍មកលោក កា បញ្ញាសិទ្ធិ ក៌បានសងប្រាក់ដេីម្បីបញ្ចប់កាជំពាក់។ ដោយជាក់ស្តែងក្រុមហ៊ុនបានឃើញការឡាយវីដេអូរបស់លោក កា បញ្ញាសិទ្ធ នៅថ្ងៃទី 6 ខែ 7 2019 នៅក្នុងTV Fresh New ខុសពីការពិតនឹងកិច្ចសន្យាដោយលោកបាននិយាយថាក្រុមហ៊ុនពុំបានប្រាប់អោយលោកបានដឹងជាមុន ទេីបក្រុមហ៊ុនសុំបកស្រាយអោយយល់ច្បាស់ពីបុគ្គល ឈ្មោះ កា បញ្ញាសិទ្ធជាមនុស្សមិនដឹងគុណដែលក្រុមហ៊ុនបានជួយពីមុនមក បែរជាយកទោសមកសងគុណទៅវិញ ដោយសារបុគ្គលនេះមិនព្រមនិយាយចំរឿងការពិតទេបែរជាយករឿងដែលបានដោះស្រាយយូរខែហេីយមកបកស្រាយគ្មានការពិតបំភ្លេីសក្រុមហ៊ុនអាក្រក់យកខ្លួនឯងល្អ ដូច្នេះក្រុមហ៊ុនសុំបកស្រាយអោយ ស្គាល់ពីបុគ្គលឈ្មោះ កា បញ្ញសិទ្ធ អោយបងប្អូនជ្រាបច្បាស់ ហេីយបេីបុគ្គលនេះបេីមិនធ្វេីការបកស្រាយការពិតនិងសូមទោសដល់ក្រុមហ៊ុនទេ ខាងក្រុមហ៊ុននិងដាក់ពាក់បណ្ដឹងតាមផ្លូវច្បាប់ សូមអគុណ។
Posted by SOUND CLUB on Tuesday, July 16, 2019