ឯកសារ មិនប្រក្រតីពីជនបរទេស ជាង៣ម៉ឺនច្បាប់ ត្រូវនាយកដ្ឋានអន្តោប្រវេសន៍ដកហូត
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតីដែលកាន់កាប់ ដោយជនបរទេស ហើយបានប្រើប្រាស់ រហូតមកដល់ពេលនេះ មានចំនួន ៣៧,៤៤១ច្បាប់ ក្នុងនោះ ចំនួន២០,០៩៣គ្រួសារ និងចំនួនមនុស្សមាន៦៩,៨៧១នាក់។
របាយការណ៍នេះធ្វើឡើង ស្ដីពីលទ្ធផលបូកសរុប ការងារដកហូតឯកសារ រដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំទទួលស្គាល់ ជាជនបរទេស អន្ដោប្រវេសន្ដ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ លទ្ធផលការងារ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
អត្ថបទ៖ សុខ លាភ