វ៉ាន់ នីឡា ចែករំលែកបទពិសោធន៍រឿងជិះតាក់ស៊ីនៅម៉ាឡេស៊ី ជួបអ្នកបើកតាក់ស៊ីបែកថ្នាំ គួរឲ្យខ្លាច
ខណៈពេលដែលរឿងរបស់តាក់ស៊ីរោគចិត្តថតរូបភ្ញៀវពេលភ្លេចខ្លួនកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក អតីតតារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខត វ៉ាន់នីឡា ក៏បានបង្ហោះបង្ហាញបទពិសោធន៍ខ្លួនដែលធ្លាប់ជួបអ្នកបើកតាក់ស៊ីប្រភេទនេះកំឡុងពេលធ្វើដំណើរទៅលេងប្រទេសម៉ាឡេស៊ី។
វ៉ាន់នីឡា ដែលមានឈ្មោះពិតថា សុខ ចិន្តា បានបង្ហោះរៀបរាប់ឲ្យដឹងថា «កាលហ្នឹងទៅម៉ាឡេជិះចំតាក់ស៊ីបែកថ្នាំ ហក់ ម៉ោ! និយាយម្នាក់ឯងតាមផ្លូវរហូតឡើងមួយម៉ោងជាង ឯងនេះបន់អស់ហើយ ថត ផ្លាកលេខឡានផង ID ផង ត្រៀមកាមេរ៉ាថតផង ហើយមើលលេខប៉ូលីសទៀតដែលគេដាក់ក្នុងក្នុងឡានហ្នឹង និយាយរួមត្រៀមម៉ាសេត ខ្លាចចោលឆ្អឹងនៅស្រុកគេ»។ យ៉ាងណាមិញក្រោយឮដំណឹងបែបនេះ ហាក់រឹតតែធ្វើឲ្យមានការព្រួយបារម្ភកើតឡើង ជាពិសេសចំពោះនារីៗដែលនិយមជិះតាក់ស៊ីតែម្តង ចូរប្រុងប្រយ័ត្នបន្ថែមចំពោះបញ្ហានេះ៕