ចោម ក្វាន់ ប្រកាសផ្តល់ប្រាក់៥ពាន់ ដុល្លា ដល់អ្នកដឹងពីកន្លែងស្នាក់នៅរបស់ស្ត្រីអ្នកលេងហ្វេសបុកឈ្មោះ កុល ស្រី ទូច

ប្រិយមិត្ដប្រាកដជាបានស្គាល់រួចមកហើយ ចំពោះអ្នកនាង ចោម ក្វាន់ ដែលកាលពីកន្លងមកនេះ មានការផ្សព្វផ្សាយថាអ្នកនាងគ្រោងបើកហាងពេជ្រ ដែលចំណាយដើមទុនជាង១លានដុល្លា ខណៈដែលហាងរបស់អ្នកនាងគ្រោងបើកនោះស្រាប់តែមានស្ត្រីម្នាក់ចោទប្រកាន់មកលើអ្នកនាង ចោម ក្វាន់ ថាជាអតីតស្រីលក់ខ្លួននៅខេត្តព្រះវិហ៊ារ។

យោងតាមទំព័រហ្វេសបុករបស់ឈ្មោះ កូល ស្រី ទូច បានចូលខមិនក្នុងអាខោនរបស់អ្នកនាងចោម ក្វាន់ ថា បងប្អូនត្រកូល ក្វាន់ ទាំងបីនាក់ជាអតីតស្រីសំផឹងនៅខេត្តព្រះវិហ៊ារ។

បន្ទាប់ពីមានការលើកឡើងរបស់ស្ត្រីខាងលើនេះ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ កញ្ញា ចោម ក្វាន់ ត្រូវជាបងស្រីបង្កើតកញ្ញា ដេនី ក្វាន់ បានធ្វើការផ្សាយវីដេអូ ដោយអ្នកនាងបានលើកឡើងថា ថ្ងៃនេះសុំហែកមីនេះមួយ យីមីថេាកទាបនេះឯងបេីកហាងពេជ្រមកដៀលឯងសុទ្ធតែសំផឹងខេត្តព្រះវិហា ស្អីនាងដឹងច្បាស់ម្លះសា្គស់ពីអញ់ច្បាស់នៅមីបាតសង្គម  ថ្ងៃនេះដាក់មីចុយម្រាយនេះអេាយផ្អេីម្ដង។

ជាមួយគ្នានេះដែរអ្នកនាងចោម ក្វាន់ ប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន៥ ០០០ ដុល្លាសហរដ្ឋអាមេរិក ដល់អ្នកដែលប្រាប់ពីកន្លែងស្នាក់នៅរបស់ស្ត្រីម្ចាស់អាខោនឈ្មោះ កុល ស្រី ទូច។

គូសបញ្ជាក់ផងដែរថា ហាង មាស ពេជ្រ របស់ ចោម ក្វាន់ គឺមានទីតាំងស្ថិតនៅ ជិត​ផ្សារ​ទំនើប​អុីអន២ ទល់​មុខ​ផ្សារ​ម៉ាក្រូ។ ហើយចំពោះតម្លៃនេះការបើកហាងនេះ គឺ ចោម ក្វាន់ ចំណាយដើមទុនរហូតទៅដល់ ជាង១លានដុល្លារឯណោះ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds