ខ្យល់ខ្លាំង ហើយរលកក៏ធំៗទៀត បើអាចកុំទាន់ទៅលេងតំបន់សមុទ្រអីមួយរយៈនេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ខ្យល់មូសុងនិរតីបាននឹងកំពុងបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រគួបផ្សំនឹងវិសម្ពាធមួយ ដែលស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច។ វិសម្ពាធនឹងបំប្លែងខ្លួនទៅជាព្យុះទី៥ ឈ្មោះ ដាណាស់ (Danas) នាថ្ងៃស្អែក មានទិសដៅឆ្ពោះទៅកាន់ប្រទេសចិនភាគខាងកើត ហើយកម្ពុជាយើងទទួលឥទ្ធិពលដូចជា៖

១. បណ្តាខេត្តនៅមាត់សមុទ្រនឹងមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ខ្យល់ខ្លាំងបង្កើតទៅជារលកធំ និងខ្ពស់ៗ​​ ២. បណ្តាខេត្ត និងរាជធានីនៅតំបន់ទំនាបកណ្តាលភាគខាងត្បូង ភាគកណ្តាល និងភាគខាងកើត ដែលមានព្រំប្រទល់ជាប់វៀតណាម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនឹងនោះក៏អាចមានភ្លៀងខ្លាំងដោយកន្លែងផងដែរ។ ៣. បណ្តាខេត្តនៅភាគពាយ័ព្យ និងខ្ពង់រាប នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ទន្ទឹមនឹងនោះក៏អាចមានកន្លែងខ្លះ ភ្លៀងខ្លាំងផងដែរ បងប្អូនប្រជានេសាទ និងភ្ញៀវទេសចរណ៍តាមតំបន់ឆ្នេរ និងកោះ បង្កើនមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds