ញាក់សាច់ ៖ កែវ វាសនា ជួនកាដូមានតម្លៃថ្ងៃខួបកំណើត
ភ្នំពេញ ៖ តារាចម្រៀង កែវ វាសនា ថ្មីៗនេះបានទិញកាដូមានតំលៃជូនភរិយា ធ្វើឲ្យនាងរំភើបចិត្តខ្លាំង និងរៀបរាប់ដោយសំណេររីករាយថា «រីករាយថ្ងៃក្តីស្រលាញ់រយៈពេលជាច្រើនឆ្នាំហើយដែលយើងបានស្គាល់គ្នាហើយក៏បានរៀបការជាមួយគ្នាបានរយៈពេលច្រើនឆ្នាំដែរអ្វីដែលពិសេសសម្រាប់ជីវិតប្តីប្រពន្ធយើងនោះគឺកូនៗរបស់យើងទាំងជាចំណងដៃដ៏មហាសាលគ្មានអ្វីប្រៀបផ្ទឹមបាន ( ឈីហ្វូ & ឈីអ៊ឺង ) អរគុណបងដែលធ្វើអោយខ្ញុំសើចច្រើនជាងយំបងមិនមែនជាមនុស្សប្រុសដែលល្អឥតខ្ចោះមិនសូវចេះស្វីតមិនសូវមាត់កច្រើនតែចិត្តបងស្រលាញ់ប្រពន្ធកូនខ្លាំងគ្រប់ពេលដែលយើងឈ្លោះគ្នាខ្ញុំតែងតែប្រើពាក្យមិនសមរម្យជាមួយបងសម្តីធំតូចដាក់បងតែបងមិនដែលចេះគុំគួនខ្ញុំហើយបងតែងលើកលេងអោយខ្ញុំជានិច្ច រយះពេលប៉ុន្មានឆ្នាំយើងទាំងឆ្លងកាត់មានទាំងសប្បាយ មានទាំងទឹកភ្នែក មានទាំងការបែកបាក់»។