ប្រុងប្រយ័ត្ន ជាពិសេសចំពោះស្រីៗដែលចូលចិត្តជិះតាកស៊ី! អ្នកបើកតាក់ស៊ីរោគចិត្តម្នាក់ តែងលួចថតរូបខ្លួនជាមួយភ្ញៀវស្រីៗបង្ហោះចូលក្នុងបណ្តាញសង្គម ខណៈពេលដែលពួកនាងភ្លេចខ្លួន

អ្នកដែលនិយមប្រើប្រាស់មធ្យោបាយតាកស៊ីរហ័សនៅប្រទេសថៃគួរបង្កើនការប្រុងប្រយ័ត្ន ជាពិសេសគឺចំពោះនារីៗតែម្តង។ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមដោយអ្នករត់តាកស៊ីមួយរូបតែងលួចថតរូបរបស់ខ្លួន ជាមួយអ្នកដំណើរស្រីៗដែលអង្គុយខាងក្រោយពេលពួកគេភ្លេចខ្លួន ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។

បុរសម្នាក់ដែលរត់តាក់ស៊ីមានស្លាកលេខ ทห 5642 បានធ្វើឲ្យមហាជនខឹងសម្បារជាខ្លាំង ដោយលោកជាបុរសមានមាឌធំ តែងខ្លួនមិនសមរម្យជាអ្នករត់តាក់ស៊ី ជាពិសេសគឺតែងលួចថតរូបភ្ញៀវស្រីៗអង្គុយខាងក្រោយ យកទៅផុសក្នុងគណនីសង្គមរបស់ខ្លួនជាសាធារណៈ ដែលនេះជាការបំពានច្បាប់មួយ។ មហាជនថៃបានចែករំលែកពីគណនីមួយទៅគណនីមួយទៀតដោយក្រើនរំលឹកដាស់តឿនជាពិសេសចំពោះនារីៗ គួរប្រុងប្រយ័ត្នខ្លួនចំពោះករណីបែបនេះ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds