លោក សេង ពិទូរ្យ ម្ចាស់ឈ្មោះក្នុងកាតគ្រី Ranger Rover ស្លាកលេខ 2-AF 7777 បានចេញសេចក្តីប្រកាសថា បានលក់រថយន្តប្រមាណ ៣ ឆ្នាំហើយ បច្ចុប្បន្នលោកកំពុង បំពេញបេសកកម្មនៅរុស្ស៉ី…
កាលពីថ្ងៃមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត Range Rover មួយគ្រឿងបើកយ៉ាងលឿនដល់ផ្លូវបែកជាបួន បានបុកនារីជានិស្សិតម្នាក់ ព្រមទាំងវិដេអូកាមេរ៉ាសុវត្ថិភាពបានបញ្ចេញផងនោះរឹតតែរន្ធត់ថែមទៀត។ ហើយមុននេះបន្តិចលោកផែង វណ្ណៈ ក៏បានបង្ហោះពីកាតគ្រីឡានដែលមានឈ្មោះលោកសេង ពិទូ ជាម្ចាស់ឡានផងដែរ តែឥឡូវនេះអតីតម្ចាស់រថយន្ត Range Rover គឺលោកសេង ពិទូ បានធ្វើការចេញបកស្រាយលើហ្វេសបុកថា៖
“ខ្ញុំបាទ សេង ពិទូរ្យ សូមប្រកាសជាសាធារណៈថា ឡាន Range Rover លេខ 2-AF 7777ដដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យនិស្សិតម្នាក់បានស្លាប់ បច្ចុប្បន្នមិនមានជាឡានរបស់ខ្ញុំទេ ដោយសារឡាននេះខ្ញុំបានលក់ ប្រមាណ 3 ឆ្នាំហេីយ ដោយឡែក បច្ចុប្បន្ននេះ ថ្ងៃកេីតហែត ខ្ញុំកំពុងបំពេញបេសកកម្មនៅ សហព័ន្ធរុស្ស៊ី។ សូមបង ប្អូនជ្រាបជាព័ត៌មាន។ ក្នុងពេលនេះផងដែរ ខ្ញុំសូមឲ្យម្ចាស់ឡានបច្ចុប្បន្ន សូមចេញមុខមកដោះស្រាយ ជាមួយគ្រួសារ សព និង ទទួលខុសត្រូវនៅចំពោះមុខច្បាប់។”៕