កម្ពុជា ​កំពុង​ស្វែងរក​ការ​នាំ​អង្ករ​ទៅ​ទីផ្សារ​អាហ្វ្រិក

(ភ្នំពេញ)៖ ​កម្ពុជា​កំពុង​ស្វែងរក​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អាហ្វ្រិក​​តាមរយៈ​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង ​ខណៈ​ចំណែក​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​អឺរ៉ុប​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ចុះ​នៅ​ឆមាស​ទី​១ ​នេះ​​។

ក្រៅ​ពី​ទីផ្សារ​ចិន ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រំពឹង​ថា ​ការ​នាំចេញ​ទៅ​អាហ្វ្រិក​​អាច​ជួយ​បំពេញ​ចំណែក​ទីផ្សារ​អឺរ៉ុប​។ ​នេះ​​បើ​យោង​តាម​ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។​

ដោយក្រុមហ៊ុន​កូរ៉េ​នឹង​ទិញ​តែ​អង្ករ​ស​សុទ្ធ​ពី​កម្ពុជា ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​នៅ​ប្រទេស​អាហ្វ្រិក​។ ​អាហ្វ្រិកមិនផ្តោតលើស្តង់ដា ​តែត្រូវការប្រភេទអង្ករសស្តង់ដាទាប ​ព្រោះតែប្រជាពលរដ្ឋអាហ្វ្រិកមានជីវភាពនៅមានកម្រិត​​ទាប ប្រជាពលរដ្ឋ​ត្រូវ​ការ​ទិញ​អង្ករ​តម្លៃ​ថោក។

ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ ២០១៩ ​មាន​ចំនួន​ ២៨១​ ៥៣៨ ​តោន​កើន​ឡើង ​៣,៧ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ​២០១៨ ​ក្នុង​​នោះ​ការ​នាំចេញ​មាន​រហូត​ដល់ ១១៨ ​៤០១ ​តោន​ស្មើ​ចំណែក​ទីផ្សារ ​៤២,០៦ ភាគរយ ​ខណៈ​ដែល​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​មាន​តែ ៩៣ ​៥០៣ ​តោន​ប៉ុណ្ណោះ ​ស្មើ​នឹង​ជាង ​៣៣ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំចេញ​អង្ករ​ ៕

កែសម្រួល៖ ឆ្មាសរ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds