ប្លែក! មានបណ្ដាញសង្គមថ្មីមួយចង់ប្រែក្លាយចំនួន Like ទៅជាលុយ
ក្រុមហ៊ុន Selfllery បានប្រកាសនូវបណ្ដាញសង្គមរបស់ខ្លួនដែលចង់ប្រែចំនួន Like ទៅជា Cryptocurrency (លុយបែបឌីជីថល ដោយប្រើប្រព័ន្ធ Cryptography សម្រាប់សុវត្ថិភាព) កាលពីថ្ងៃទី ២២ ខែធ្នូឆ្នាំមុន។
ចំនួន Like អាចនឹងប្រែទៅជា Token (ប្រភេទកូដមួយ) ដែលអ្នកប្រើប្រាស់អាចប្រើ ដើម្បីទិញផលិតផលពីហាងរបស់អនឡាញ (Selfllery) ឬ ក៏បរិច្ចាគលក្ខណៈសប្បុរសធម៌ក៏បាន។
របៀបធ្វើការរបស់ Selfllery គឺ រកចំណូលដោយការលក់នូវរូបភាព និងវីដេអូដែលបាន Upload មានលក្ខណៈ Copyright ហើយប្រព័ន្ធមួយអាស្រ័យលើសកម្មភាពអ្នកប្រើប្រាស់កំណត់សម្គាល់លើចំនួន Like អ្នកប្រើប្រាស់ទទួលបានពីរូបភាពរបស់ពួកគេ។
ចំណែក Profile របស់អ្នកប្រើប្រាស់កំណត់សម្គាល់នូវពិន្ទុអាស្រ័យលើចំនួន Like, Comment និង View លើរាល់ Content របស់អ្នកប្រើប្រាស់ ព្រមទាំងកម្រិតគុណភាពរូបភាព ដែលមានន័យថាអ្នកប្រើប្រាស់សកម្មកាន់តែច្រើន ចំនួន Like កាន់តែច្រើន និងមានតម្លៃ។ អ្នកប្រើប្រាស់មិនបាច់រង់ចាំ ៣០ថ្ងៃ ទៅ ៦០ថ្ងៃដើម្បីឃើញលទ្ធផលនោះទេ អ្នកនឹងឃើញភ្លាមៗលើចំនួន Tokens អ្នកមាន។
បន្ទាប់មកអ្នកអាចប្រើចំនួន Tokens ចំណាយលើផ្សាររបស់ Selfllery អាចនឹងដំណើរការនៅខែឧសភា ឆ្នាំ ២០១៨ (តែមិនទាន់ចេញមុខទេ)។ ចំនួន Tokens អ្នកក៏អាចបម្លែងទៅជាលុយដោយប្រើ Ethereum blockchain។ បច្ចេកវិទ្យា Blockchain អាចឲ្យអ្នកប្រើប្រាស់ឃើញចំនួន Tokens របស់ពួកគេបានពីណា ហើយបន្ថែមស្រទាប់សុវត្ថិភាពទៅកាន់ប្រព័ន្ធ៕
កែសម្រួល៖ ឆ្មាសរ
ប្រភព៖ DigitalTrade