ដាច់ឆ្នាំ២០១៩ ថៃឈប់ឲ្យនាំចូលរថយន្តមួយទឹកហើយ!

យោងតាមសារព័ត៌មាន BangkokPost បាននិយាយថា ចាប់ពីថ្ងៃទី ១០ ខែ ធ្នូ ចុងឆ្នាំ ២០១៩ នេះទៅប្រទេសថៃ និង ឈប់នាំចូលឡានជជុះដែលចូលមកពីគ្រប់ទិសទីទាំងអស់ ។

ហើយមូលហេតុដែលឈប់ទទួលឡាន ជជុះ ឬ ឡានមួយទឹកដែលមានភាពអន់ខ្លាំងនោះ គឺដោយសារតែមានឡានគិចពន្ធ និង ខុសច្បាប់ច្រើនបាននាំចូលយកមកលក់ ដែលធ្វើឲ្យទីផ្សារឡានថ្មី ហាក់ធ្លាក់ចុះ ។

ក្នុងនោះដែរ លោក Adul Chotinisakorn ជាអគ្គនាយកនាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បានលើកឡើងថា សម្រាប់ក្រសួងពាណិជ្ជកម្មនៅថៃ បានរៀបចំផែកកានេះរួចជាស្រេចហើយដើម្បីចាត់វិធានការលើផែនការនេះ ។

មិនត្រឹមតែប៉ុណ្ណោះ មកពេលបច្ចុប្បន្ននេះ ការនាំចូលរថយន្ដនៅថៃគឺយកពន្ធ ៨០ ភាគរយ ហើយបន្ទាប់តម្លៃទៅលើគ្រឿងបន្លាស់នៃរថយន្ដគឺយកពន្ធត្រឹម ៣០ ភាគរយប៉ុណ្ណោះ ។

ជាងនេះដែរ អគ្គនាយកដ្ឋាន​គយថៃ និយាយថា ឡានជជុះដែលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួនជាង ១០០ ឯកតាកាលពីឆ្នាំ ២០១៨ កន្លងទៅ​ ហើយក្នុងនោះគឺមានឡាននាំចូលខុសច្បាប់ប្រមាណ ១ ពាន់ករណី និង រថយន្ដជាង ៩៥ ភាគរយ ជាប្រភេទឡានប្រណិតៗដែលមានតម្លៃថ្លៃ ៕

កែសម្រួល៖ ឆ្មាសរ

ប្រភព៖ Bangkok Post

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds