លោកស្រី Carmen Moreno ក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ជំនួសលោក George Edgar
(ភ្នំពេញ)៖ សហភាពអឺរ៉ុបបានជ្រើសតាំងឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា លោកស្រី Carmen Moreno ជំនួសលោក George Edgar ដែលនឹងចាកចេញពីកម្ពុជានៅចុងខែសីហាខាងមុខនេះ។ ការជ្រើសតាំងឯកអគ្គរដ្ឋទូត EU ថ្មីនេះ ស្របពេលដែល EU កំពុងពិចារណារឿង EBA ថា តើត្រូវរក្សាទុកឬត្រូវដក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុប ។
លោកស្រី Carmen Moreno ជាជនជាតិអេស្ប៉ាញ មន្ត្រីជាន់ខ្ពស់សម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងជាតំណាងពិសេសប្រចាំនៅអា ហ្វហ្កានីស្ថាន និងប៉ាគីស្ថាន។ ឯកអគ្គរដ្ឋទូតថ្មីរូបនេះ អាចនឹងមកដល់កម្ពុជានៅដើមខែកញ្ញា។
លោកស្រីក៏ធ្លាប់ធ្វើជាឯកអគ្គរាជទូតអេស្ប៉ាញប្រចាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជា ថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជាផងដែរ៕
អត្ថបទ៖ សុខ លាភ