ឃាត់ខ្លួនបុគ្គលិក​ក្រុមហ៊ុន​ចែក​ចាយសម្ភារបន្ទប់ទឹកម្នាក់ឯកជនម្នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត

 

(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបុរស​ជាបុគ្គលិក​ក្រុមហ៊ុន​ចែក​ចាយសម្ភារបន្ទប់ទឹកម្នាក់ តាមដីការបស់លោកព្រះរាជអាជ្ញានៃអយ្យការ អមសាលា​ដំបូង​រាជ​ធានី ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត។

លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាឲ្យឈ្មោះ ហៀក សុវណ្ណារាជ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ហាញខ្លួននៅ នាយកដ្ឋាននគរ​បាលព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។

បន្ទាប់ពីរកឃើញថា ជនសង្ស័យឈ្មោះ ហៀក សុវណ្ណារាជ ជាតំណាងចែកចាយ ពិតជាបានប្រព្រឹត្តអំ​ពើ​រំលោភទំនុកចិត្ត ដោយកិបកេងលុយជាច្រើនរបស់ក្រុមហ៊ុន QING JIANG YUAN TRADING CO,LTD ពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញ ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅ​តុលាការចាត់ការ​តាម​ច្បាប់​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds