កាត់ទោសប្រហារជីវិតបុរសជនជាតិថៃ ក្រោយរំលោភ និងសម្លាប់ស្រ្តីជាភ្ញៀវទេសចរណ៍
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានគេកាត់ទោសប្រហារជីវិត ក្រោយគាត់បានរំលោភ និងសម្លាប់ស្រ្តីជនជាតិអាឡឺម៉ង់ជាភ្ញៀវទេសចរណ៍ម្នាក់ ដែលបានទៅកំសាន្តទៅលើកោះ Si Chang ភាគខាងលិចប្រទេសថៃ។ បុរសជាជនដៃដល់មានឈ្មោះថា Ronnakorn Romruen អាយុ ២៤ ឆ្នាំ ចំណែកឯស្រ្តីជនរងគ្រោះមានឈ្មោះថា Miriam Beelte អាយុ ២៦ ឆ្នាំ មកពីទីក្រុង Hildesheim ប្រទេសអាឡឺម៉ង់។
គួរម្លឹកជូនថា កាលពីអំឡុងខែមេសាកន្លងមកនេះ ស្ត្រីជនរងគ្រោះបានទៅកំសាន្តនៅក្នុងប្រទេសថៃ ហើយនៅថ្ងៃទី ៧ ខែមេសា នាងបានទៅដល់កោះ Si Chang ហើយនាងត្រូវបានបុរសជនជាតិថៃម្នាក់ចាប់រំលោភ ហើយបន្ទាប់ពីរំលោភរួចជនដៃដល់ក៏បានយកដុំថ្មទៅវាយលើក្បាលរបស់នាងរហូតដល់ស្លាប់យ៉ាងអណោធអធមអំផុត។