ក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ត្រៀមនឹងធ្វើតេស្ត 5G នៅនៅភ្នំពេញឆាប់ៗនេះ
តាមរយៈការចុះផ្សាយពីសារព័ត៌មាន VnExpress បានស្រង់សម្ដីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនទូរគមនាគមន៍ Viettel លោក Nhong Dinthon ថា ក្រុមហ៊ុននឹងពន្លឿនល្បឿនដល់ការតម្លើងប្រព័ន្ធសេវា 5G នៅទីក្រុងភ្នំពេញឆាប់ៗនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៥ ខែមេសានេះ Viettel Group ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយរបស់វៀតណាម បានធ្វើការសាកល្បងបានសម្រេចនូវការចេញផ្សាយសេវា 5G បានសម្រេច ក្នុងតំបន់ Hoàn Kiếm នៃទីក្រុងហាណូយរួចរាល់ហើយ។
តាមការឲ្យដឹងពី Viettel ល្បឿនអ៊ីនធឺណិត 5G ដែលគេសាកល្បងគឺមានចន្លោះពី ៦០០ ទៅ ៧០០ Mbps ដែលស្មើនឹងល្បឿនសេវា 5G របស់ក្រុមហ៊ុន Verizon ក្នុងសហរដ្ឋអាមេរិកដែរ។ កាលពីខែមេសា ក្រុមហ៊ុននេះបានសាងសង់ស្ថានីយ 5G ដំបូងនៅវៀតណាម នៅក្នុងតំបន់ Hoàn Kiếm។ ស្ថានីយពីរទៀតគឺស្ថិតនៅតំបន់ Duy Tan និង Tran Huu Duc ទីក្រុងហាណូយដូចគ្នា ៕
កែសម្រួល៖ ស៊ាងម៉ី
ប្រភព៖ Vietnam Express