ស្ងាត់ៗ! តារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ មាស សាលី លួចទៅកែសម្ផស្សតខ្ទង់ច្រមុះ
មាស សាលី តារាចម្រៀងប្រុសប្រចាំផលិតកម្មសាន់ដេ ដែលប្រឡូកសិល្បៈអស់រយៈពេលជាង១៥ឆ្នាំមកហើយ ជាមួយសម្លេងដ៏ពូកែថ្នមបំពេររបស់លោក។ ម្ចាស់បទដ៏ល្បី “អង្គរក្សបេះដូង” រូបនេះ ហាក់ខិតខំប្រឹងប្រែងជាខ្លាំងដើម្បីដណ្តើមយកទីផ្សារសិល្បៈ លើសពីនេះលោកក៏ទើបនាំប្អូនប្រុសរបស់ខ្លួនដែលមានឈ្មោះថា វេហាស៍ ឲ្យចូលក្លាយជាតារាចម្រៀងនិងអ្នករ៉េប ជ្រកក្រោមដំបូលផលិតកម្ម សាន់ដេ ផងដែរ។ ស្រាប់តែថ្មីៗនេះទទួលបានដំណឹងថាតារាប្រុសរូបនេះបានធ្វើការវះកាត់កែសម្ផស្ស តខ្ទង់ច្រមុះ ដែលបង្កការភ្ញាក់ផ្អើលជាខ្លាំង។ សង្កេតឃើញថាក្រោយធ្វើការវះកាត់ តខ្ទង់ច្រមុះរួចមកសម្ផស្សផ្ទៃមុខរបស់លោក មាស សាលី ហាក់ប្រែប្រួលប្លែក ដោយឃើញថាស្រស់ស្អាតជាងមុន តែយ៉ាងណាមិញសម្លងដ៏ពីរោះរបស់លោកគឺមិនប្រែប្រួលនោះទេ។ លោកក៏កំពុងត្រៀមស្នាដៃចម្រៀងថ្មីៗដែលរួមគ្នាជាមួយប្អូនប្រុសរបស់លោក ដើម្បីបម្រើជូនប្រិយមិត្តស្តាប់កម្សាន្តផងដែរ៕