ដុតបំផ្លាញរថយន្ដដឹកឈើ២គ្រឿង ក្រោយសមត្ថកិច្ចបង្ក្រាបបាន នៅស្រុកអូរយ៉ាងដាវ ខេត្តរតនគិរី

 

រតនគិរី៖ រថយន្ដឡង់គ្រីស័រកែច្នៃ ចំនួន២គ្រឿង ដោយផ្ទុកឈើសរុបចំនួន៣៥ដុំ ស្មើនឹងជិត​៦,០០០​ម៉ែត្រ​​គូប​ ត្រូវគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាន​បើក​ប្រតិ​បត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ នៅក្នុងភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ដរតនគីរី។

ប្រតិបត្តិការនេះ ធ្វើឡើងតាំងវេលាម៉ោងជាង៩ព្រឹក រហូតដល់ម៉ោងជាង១១ព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចបង្ក្រាប បានរថយន្ដឡង់គ្រីស័រកែច្នៃ ចំនួន២គ្រឿង ដោយផ្ទុកឈើ​សរុបចំនួន​៣៥ដុំ ស្មើនឹងជិត៦,០០០ម៉ែត្រគូប។

អ្នកនាំពាក្យគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ  លោក អេង ហ៊ី បានប្រាប់សារព័ត៌មានក្នុងស្រុក ឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រោយ​បញ្ចប់​ប្រតិ​បត្តិការ​ទាំងពីរករណី រថយន្ដឡង់គ្រីស័រកែច្នៃទាំង២គ្រឿងនោះ ត្រូវបានដុត​បំផ្លាញចោលនៅនឹង​កន្លែ​ង។ ដោយឡែក វត្ថុតាងឈើពពូល និងឈើសុក្រំ ដែលដកហូតបានសមត្ថកិច្ច បានប្រគល់ជូន​រដ្ឋបាលព្រៃ​ឈើខេត្តរតនគិរី ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទ៖ សុខ លា​ភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds