បណ្ឌិតឡៅ ម៉ុងហៃ ស្នើអោយសុំដោះលែង គង់ រៃយ៉ា ឲ្យមានសេរីភាពវិញ

 

ភ្នំពេញ៖ បន្ទាប់ពីចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ​បានសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទឈ្មោះ គង់ រ៉ៃយ៉ា ជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។ អ្នកវិភាគបញ្ហាសង្គមលោកបណ្ឌិតឡៅ ម៉ុងហៃ ស្នើអោយសុំដោះលែង គង់ រៃយ៉ា ឲ្យមានសេរីភាពវិញ។

តាមរយៈទំព័រហ្វេសបុក្លូវការរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ បានអោយដឹងថា សុំដោះលែង គង់ រៃយ៉ា ឲ្យមានសេរីភាពវិញទៅ ។ គ្រាន់តែយកសំដី កែម ឡី ដែលគេដឹងឮជាសាធារណ: តាំងតែពីមុន​គេបាញ់​គាត់​ស្លាប់ម្លេះ មកបោះពុម្ពលើអាវ សម្រាប់លក់ នៅថ្ងៃខួប៣ឆ្នាំគាត់នោះ មិនមែនជាឧក្រិត្យកម្មទេ ។

លោកថា បើប៉ះពាល់ដល់សិទ្ធិអ្នកដទៃ គេអាចហាមឃាត់កុំឲ្យលក់និងកុំឲ្យទិញ ឬ ដូចដែលធ្លាប់​បាន​ប្រ​មូលរឹបអូសកកាសែត និងទស្សនាវដ្តីពីមុនៗ អាជ្ញាធរអាចប្រមូលរឹបអូសអាវយឺតទាំងនោះបានទេតើ ។

ការឃុំខ្លួនជនត្រូវចោទគង់ រ៉ៃយ៉ា បន្ទាប់ពី លោក រៀល សុភិន តំណាងអយ្យការអមសាលា​ដំបូងរាជ​ធានី​ភ្នំពេញ បានបើកការស៊ើសួរ និងចោទប្រកាន់លើឈ្មោះ គង់ រ៉ៃយ៉ា ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទ​ឧក្រិដ្ឋជា​អាទិ៍ យោងតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds