សមត្ថកិច្ចឃាត់ខ្លួនស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ ចំនួន៤នាក់ នៅចំនុចរង្វង់មូលវត្តភ្

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨យប់ កំលាំងជំនាញខណ្ឌ ប៉ុស្តិ៍នគរបាលវត្តភ្នំបានចុះបង្ក្រាប ករណីស្ត្រីរកសុីផ្លូវភេទ និងអ្នកគកជេរ(អ្នកចាប់ម៉ូយ) ស្ថិតនៅចំណុចផ្លូវលេខ ៩២. ៩៤. ៩៦ និងជុំវិញរង្វង់មូលវត្តភ្នំ ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលាម៉ោង២រំលងអាធ្រាតចូលថ្ងៃទី១១ សមត្ថកិច្ចធ្វើការឃាត់ខ្លួនសរុបចំនួន ០៤នាក់ ក្នុងនោះប្រុសខ្ទេីយចំនួន ០១នាក់ ស្រី០៣នាក់។ ចំពោះមុខអធិការដ្ឋានបានបញ្ជូនស្ត្រីរកស៊ីផ្លូវភេទនិងអ្នកគកជេរខាងលើទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ហើយកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានបញ្ជាក់ថានឹងបន្តអនុវត្តន៍ជាប់ជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds